ប្រូខូលីជួយឲ្យពោះវៀនដំណើរការល្អ
ការពិសោធន៍មួយបានបង្ហាញឲ្យឃើញថា សរសៃដែលមាននៅក្នុងផ្លែឈើអាចជួយឲ្យប្រព័ន្ធការពារនៅក្នុងរាងកាយប្រឆាំងនឹងការកើតជំងឺពោះវៀន។ ប៉ុន្តែការពិសោធន៍នេះកំពុងតែដំណើរនៅឡើយថា តើវាអាចប្រើជាឱសថសម្រាប់ជំងឺរលាកពោះវៀនតូចរ៉ាំរ៉ៃបានដែរឬទេ? រោគសញ្ញានៃជំងឺនេះគឺមានការរាគរួស និងឈឺចុកចាប់នៅក្នុងពោះ ដែលត្រូវបានគេគិតថា គឺបណ្ដាលមកពីបរិយាកាសនៅជុំវិញ និងកត្តាតំណពូជ។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យលីវើភូល (University of Liverpool) បានកំពុងសិក្សាទៅលើអាហារដែលគ្រាន់តែបរិភោគហើយធ្វើឲ្យពោះឆ្អែត អាចមានឥទ្ធិពលទៅលើការឆ្លងបាក់តេរីតាមរយៈកោសិកានៅក្នុងពោះវៀន។ ការសិក្សានេះបានបង្ហាញថា សរសៃដែលមាននៅក្នុងចេក (plantain) និងប្រូខូលី (Broccoli) គឺពិតជាមានគុណប្រយោជន៍សម្រាប់រាងកាយ។ វេជ្ជបណ្ឌិត ប៊េរី ខេមប៊ែល (Barry Campbell) នៃសាកលវិទ្យាល័យលីវើភូលបានមានប្រសាសន៍ថា របបអាហារច្រើនប្រភេទ អាចនាំឲ្យការរីករាលដាលនៃបាក់តេរីកាន់តែខ្លាំងឡើងនៅក្នុងពោះវៀន។ យើងបានដឹងរួចមកហើយថា ការមានសុខភាពធម្មតាដែលទទួលទានផ្លែចេក និងប្រូខូលី ព្រោះបន្លែផ្លែឈើទាំងពីរនេះសំបូរទៅដោយវីតាមីន និងសារធាតុខនិជ។ ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់បានរកឃើញថា តើវាអាចជួយជំរុញប្រព័ន្ធការពារក្នុងរាងកាយប្រឆាំងនឹងការឆ្លងជំងឺរលាកពោះវៀនតូចនេះដោយរបៀបណានោះទេ។ ការសិក្សានេះបានចុះផ្សាយនៅក្នុងអត្ថបទវិទ្យាសាស្ត្រហ្គាត់ (Journal Gut) ដោយមានកិច្ចសហការណ៍ជាមួយអ្នកជំនាញនៅប្រទេសស៊ុយអែត (Sweden) និងស្កុតឡែន (Scotland) បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅលើកោសិកា ដែលហៅថា M-cell គឺវាមាននាទីជួយការពារការរីករាលដាលនៃបាក់តេរី។ ការពិសោធន៍នេះ បានចូលរួមពីអ្នកកើតជំងឺចំនួន ៧៦នាក់ ដើម្បីរកឲ្យឃើញថា អាហារដែលមានសរសៃអាចជួយការពារជំងឺនេះបានដែរឬទេ។ សាស្ត្រាចារ្យ ចន រ៉ូឌ […]
កាព្យាបាលជំងឺរលាកទងសួត
0
N/A: ករណីរលាកទងសួតដោយសារឥទ្ធិពលផ្សេងៗក្នុងអាការកើតមានជាយថាហេតុ : ការប្រើប្រាសថ្នាំប្រភេទអង់ទីប៊ីយ៉ូទិក ( Des antebiotiques ) ត្រូវបានកំណត់ជាមូលដ្ឋាននៃការព្យាបាលតែក្នុងករណី រលាកទងសួតនោះ កើតមានឡើងដោយសារបាក់តេរី ។ ចំពោះករណីរលាកទងសួតហើយថែមទាំងមានអាការគ្រុនក្តៅផងនោះ មានតែថ្នាំប្រភេទស្ពឹកដូចជាថ្នាំនៃក្រុមឱសថ Analgesique តែប៉ុណ្ណោះមិនចាំបាច់មានវេជ្ជបណ្ឌិតទេ សម្រាបការកាត់បន្ថយសីតុណ្ហភាពនៃរូបរាងកាយរបស់អ្នកជំងឺ ពិសេសករណីរលាកទងសួត ដែលបណ្តាលមកពីប្រភេទវីរុស ( Virus ) ។ ហាមដាច់ខាតការប្រើថ្នាំប្រភេទ Aspirine ចំពោះកុមារក្នុងប្រភេទករណីរលាកទងសួតដោយសារវីរុស ។ នោះក៏ដោយសារតែថ្នាំ Aspririne អាចបណ្តាលឲ្យលេចចេញនូវរោគលក្ខណៈឈ្មោះហៅថា Reye ដែលជាអាការរោលរាលម្យ៉ាង ប៉ុន្តែកម្រកើតមាន។ នៅមានករណី ផ្សេងទៀត ដែលការប្រើថ្នាំ Aspririne សម្រាប់ព្យាបាលនាំឲ្យមានការប៉ះពាល់ដល់ខួរក្បាល របស់កុមារ ។ ដោយឡែកអ្នករលាកទងសួតក៏ត្រូវបានផ្តល់ការប្រើប្រាស់ថ្នាំកំចាត់អាការក្អកផងដែរ គឺប្រភេទឱសថ Desantitussifs (សម្រាប់ បំបាត់ក្អក ) និងប្រភេទឱសថ Des brochdilateurs ជាប្រភេទឱសថប្រើសម្រាប់ជួយពង្រីកប្រពន្ធ័ផ្លូវដង្ហើម ។ […]
កិច្ចប្រឹងប្រែងថ្មី ក្នុងការសង់ បង្គន់អនាម័យ នៅតាមតំបន់ជនបទ ក្នុង ប្រទេសកម្ពុជា
0
«សារទីមួយ គឺសង់បង្គន់និងប្រើបង្គន់ដោយធនធានផ្ទាល់របស់ពួកគេ។ សារទីពីរ គឺការលាងសំអាតដៃ ដោយប្រើសាប៊ូក្រោយពីបន្ទោរបង់និងមុនពេលបរិភោគអាហារ។ សារទីបីគឺ យើងនិយាយអំពីការហូបទឹកស្អាតនៅតាមផ្ទះ និងការស្តុកទឹកឲ្យមានសុវត្ថិភាពនៅតាមផ្ទះ»។ ភ្នំពេញ៖ នៅប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងថ្មីមួយ កំពុងផ្តោតទៅលើការពង្រឹងឲ្យមានអនាម័យនិងសុខភាព នៅតាមតំបន់ជនបទ ដោយផ្តល់បង្គន់តាមផ្ទះនិមួយៗ។ ការសង់បង្គន់តាមរបៀបថ្មីនិងមិនធម្មតានេះ ហាក់ដូចជាបានទទួលលទ្ធផលពិតប្រាកដ។ បង្គន់ ជាវត្ថុសាមញ្ញតែចាំបាច់ណាស់។ តំបន់ជនបទភាគច្រើននៅប្រទេសកម្ពុជា មានការខ្វះខាតបង្គន់ប្រើប្រាស់។ កាលពី ៥ ឆ្នាំមុន នៅតំបន់ជនបទកម្ពុជា ក្នុងចំណោមពលរដ្ឋ ៧នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលមានបង្គន់ប្រើប្រាស់។ ដូចប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ ការខ្វះបង្គន់ប្រើប្រាស់ បានធ្វើឲ្យប្រទេសកម្ពុជាចំណាយប្រាក់យ៉ាងច្រើន។ នៅសហគមន៍ជនបទ ដែលចំនួនប្រជាពលរដ្ឋ៧៥%រស់នៅ គ្រួសារជាច្រើនគ្មានបង្គន់អនាម័យប្រើប្រាស់ទេ ហើយពួកគេបន្ទោរបង់តាមទីវាល។ ជាលទ្ធផលគឺ មានលាមកមនុស្សនៅពាសវាលពាសកាលដែលគេមិនបានដាក់ថ្នាំសម្លាប់មេរោគ ហើយដែលអាចចម្លងជម្ងឺ និងបណ្តាលឲ្យស្លាប់។ ការខ្វះបង្គន់ប្រើប្រាស់ ជាមូលហេតុមួយដែលធ្វើឲ្យប្រទេសកម្ពុជា មានអត្រាមរណៈរបស់កុមារខ្ពស់បំផុតនៅទ្វីបអាស៊ី។ ហើយធនាគារពិភពលោកឲ្យដឹងថា ការខ្វះបង្គន់ប្រើប្រាស់ បណ្តាលឲ្យប្រទេសកម្ពុជា ចំណាយប្រាក់ ៤៥០លានដុល្លារ ទៅលើការថែទាំសុខភាពក្នុងមួយឆ្នាំៗ។ វេជ្ជបណ្ឌិតជា សំណាង ជានាយកមន្ទីរសុខភាពជនបទនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយមានជំនួយពីអ្នកផ្តល់អំណោយអន្តរជាតិនោះ ការិយាល័យរបស់លោកមានគោលដៅផ្តល់បង្គន់ទៅឲ្យផ្ទះចំនួន៣០%នៅក្នុងជនបទ ឬ សំរាប់ផ្ទះ៧សែន […]
’ម្រះ” ថ្នាំព្យាបាលរោគពីធម្មជាតិ
0
N/A: ប្រហែលជាមិនមានមនុស្សច្រើនប៉ុន្មានទេដែលបានដឹងថា គេមានអាវុធប្រឆាំង និងព្យាបាលជម្ងឺដែលគេអាចដាំបាននៅក្រោយផ្ទះរបស់គេ ។ អាវុធសម្រាប់ការពារជម្ងឺនោះគឺប្រភេទម្រះម្យ៉ាងដែលសំបកខាងក្រៅមានសភាពជ្រីវជ្រួញជាងម្រះធម្មតាបន្តិចតែនេះគ្រាន់តែជាប្រភេទពូជខុសគ្នាប៉ុណ្ណោះ យើងដាំម្រះបែបធម្មតាៗក៏អាចប្រើការមានប្រសិទ្ធភាពបានដូចគ្នា ។ អ្នកក៏ដឹងដែរថាម្រះមានរសជាតិល្វីង នៅក្នុងផ្នែកវិទ្យាសាស្ត្រគេបានហៅម្រះតាមឈ្មោះមួយផ្សេងគឺ ’Momordiea” charantia ក្នុងភាសាអង់គ្លេសគេឲ្យឈ្មោះថា ’Bitter Gourd” ឬ ’Bitter Melon ” ។ នៅក្នុងផ្លែម្រះ និងស្លឹករបស់វាមានបង្កប់ទៅដោយសារធាតុរ៉ែយ៉ាងច្រើន និងវិតាមីនដូចជា Iron, Calcium, Phosphores និង Vitamin B ។ + នៅប្រទេសកម្ពុជាយើងម្រះត្រូវបានគេយកមកប្រើធ្វើជាម្ហូបច្រើនមុខដែរដូចជា ; ឆាម្រះជាមួយសាច់គោឬពងទា ម្រះចិញ្ច្រាំសាច់ជ្រូកស្ងោរ ខម្រះ ស្ងោរធ្វើជាអន្លក់ជាមួយទឹកគ្រឿង ញាំម្រះចម្រុះបន្លែផ្សេងទៀត ៘ នៅក្នុងប្រទេសខ្លះដូចជាហ្វីលីពីន ម្រះត្រូវបានគេយកមកប្រើធ្វើជាថ្នាំព្យាបាលរោគ និងការពារប្រឆាំងជម្ងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព ។ នៅទីនោះគេបានរងាស់ស្លឹកម្រះនិងឬសរបស់វា សម្រាប់សម្រករោគឬសដូងបាត ដោយឲ្យយកទឹកដែលរំងាស់បានមកនោះឲ្យអ្នកកើតរោគឬសដូងបាតពិសា, ក្រៅពីនេះគេអាចប្រើប្រាស់ស្លឹករបស់វាយកបុកលាបលើស្រេងប្រាក់កាក់ ពូតយកទឹកវាមកផឹកពេលមុនអាការៈគ្រុនក្តៅជាដើម ។ គេបានប្រើស្លឹកម្រះដែលរំងាស់,មកឲ្យស្ត្រីពិសារ ដើម្បីឲ្យវាលាងសំអាតប្រដាប់បន្តពូជ […]
សណ្តែកប្រភពប្រូតេអ៊ីនដ៏សំខាន់
0
N/A: ដើម្បីសុខភាពល្អប្រសើរអ្នកជំនាញផ្នែកម្ហូបអាហារបានណែនាំឲ្យមនុស្សទូទៅបរិភោគប្រូតេអ៊ីនដែលមានពីសាច់សត្វក្នុងបរិមាណ ស្មើគ្នានិងប្រូតេអ៊ីនបានមកពីបន្លែរុក្ខជាតិ ។ ថ្ងៃនេះ CEN សូមណែនាំមិត្តអ្នកអាននូវប្រភពប្រូតេអ៊ីនដ៏សំខាន គឺសណ្តែក ។ ១- សណ្តែកគូរ : ក្នុងចំណោមសណ្តែកទាំងអស់ សណ្តែកគូរត្រូវបានគេស្គាល់ជាងគេបំផុត ។ សណ្តែកគូរនេះមានឈ្មោះជាភាសាអង់គ្លេសថា Long Bean ឬ Yard Long Bean ដែលមាននយ័ថា ជាសណ្តែកវែងនេះឯង ព្រោះវាមានប្រវែងជាង៣០សង់ទីម៉ែត្រឡើងទៅ ។ សណ្តែកគូរមានភាពស្រួយ សម្បូរដោយសរសៃ អាហារដែលងាយស្រូលរំលាយ ហើយនៅពេលយើងបរិភោគធ្វើជាអាហារ វាអាចជួយកាត់បន្ថយកូឡេស្តេរ៉ូលនៅក្នុងឈាម ។ ប្រសិនបើយើងហូបវាស្រស់ៗវាមានវីតាមីន C ជាច្រើននឹងជួយឲ្យរាងកាយ បឹតស្រួបយកធាតុដែកបានល្អ ។ ២- សណ្តែកបារាំង : មានលក្ខណៈប្រហាក់ប្រហែលនិងសណ្តែកគូរដែរ តែមានប្រវែងខ្លីជាង ។ សណ្តែកបារាំងមានពីរប្រភេទគឺប្រភេទដុះតាមគុម្ភជាដើម និងប្រភេទដុះជាវល្លិ៍ ប៉ុន្តែសណ្តែកទាំងពីរប្រភេទនេះមានផ្លែដូចគ្នា ។ សណ្តែកបារាំងសម្បូរវីតាមីន C និងកាលស្យូមដែលមានប្រយោជន៍ចំពោះ […]
ផ្លែឈើ និង បន្លែកាត់បន្ថយ កំរិតប្រឈម ពី ការកើតជម្ងឺមហារីក សំរាប់អ្នកជក់បារី
0
តាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ការបរិភោគផ្លែឈើនិងបន្លែផ្សេងៗច្រើនមុខអាចជួយកាត់បន្ថយកំរិតប្រឈមនៃការកើតជម្ងឺមហារីកសួតសំរាប់អ្នកជក់បារី។ លោក អេចបាស ប៊ូអេណូ ឌីម៉េសហ្គីតា ដែលមកពីវិទ្យាស្ថានជាតិសំរាប់សុខភាពនិងបរិស្ថានដែលមានមូលដ្ឋាននៅប្រទេសហុល្លង់បាននិយាយថា“ ទោះបីជាការឈប់ជប់បារីគឺជាវិធានការការពារដ៏សំខាន់បំផុតក្នុងការបន្ថយអត្រានៃការកើតជម្ងឺមហារីកសួតក៏ដោយប៉ុន្តែ ការបរិភោគផ្លែឈើនិងបន្លែគ្រប់មុខផ្សេងៗគ្នាក៏អាចជួយកាត់បន្ថយកំរិតនេះបានដែរ ជាពិសេសសំរាប់អ្នកជក់បារី ”។ ការសិក្សានេះដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីពេទ្យស្តីពីជម្ងឺមហារីក“American Association for Cancer Research” បានផ្អែកលើការសិក្សាស្រាវជ្រាវលើមនុស្សជាង៤៥០.០០០នាក់ក្នុងទ្វីបអឺរ៉ុបដោយរួមទាំងមនុស្សចំនួន១.៦០០នាក់ដែលត្រូវបានធ្វើរោគវិនិច្ចយជម្ងឺមហារីកសួត។ ការសិក្សានេះបានសន្និដ្ឋានថាកំរិតប្រឈមនៃការកកើតជម្ងឺមហារីកបានថយចុះយ៉ាងច្រើននៅពេលដែលផែ្លឈើនិងបន្លែផ្សេងៗច្រើនមុខត្រូវបានគេបរិភោគនោះ។ (ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
កម្ពុជា រកមធ្យោបាយ គ្រប់គ្រងកាកសំណល់ ពី កម្ទេចកំណាត់
0
បណ្តាអ្នកជំនាញបរិស្ថាននៃប្រទេសកម្ពុជា និង អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទម្សិលមិញ បានស្វះស្វែងរកមធ្យោបាយ ដើម្បីគ្រប់គ្រង លើ ការចាត់ចែងសំណល់កម្ទេចកំណាត់ ប្រកបដោយសុវត្ថិភាព ប្រយោជន៍ឱ្យប្រជាពលរដ្ឋ យល់ដឹងពីការកាត់បន្ថយសំរាម កុំឱ្យប៉ះពាល់ដល់បរិស្ថាន។ ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ។ ថ្លែងក្នុងសិក្ខាសាលា ស្តីពី ការគ្រប់គ្រងសំណល់កម្ទេចកំណាត់ប្រកបដោយសុវត្ថិភាព រដ្ឋលេខាធិការក្រសួងបរិស្ថានខ្មែរ លោក ខៀវ មុត បានថ្លែង ការកត់សំគាល់ថា កាកសំណល់កម្ទេចកំណាត់ និង សំណល់ពាក់ព័ន្ធគ្រប់ប្រភេទ បានក្លាយទៅជាប្រភព នៃ ការបំពុលបរិស្ថាន និង បង្កឱ្យមាន ផលប៉ះពាល់ ដល់ សុខភាពសាធារណៈ។ យ៉ាងណាក៏ដោយលោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ក្នុងប្រទេសកម្ពុជា ចូលរួមការពារបរិស្ថាន។ លោកបានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋភាគច្រើន នៅក្នុងសហគមន៍ក្រីក្រ នៅតែប្រើប្រាស់សំណល់កម្ទេចកំណាត់ ធ្វើជាប្រភពថាមពល សម្រាប់ការចំអិនអាហារ ដោយ ការដុតកម្ទេចកំណាត់ និង សំណល់ផ្សេងទៀតនោះ ពិតជាបានបង្កបំពុលខ្យល់ធ្ងន់ធ្ងរ និង បង្កឱ្យមានកំហាប់ សារធាតុបំពុល មិនថាទៅនៅក្នុង បរិវេណលំនៅឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងក្រុង […]
ផលប្រយោជន៍របស់អូមេហ្គា៣
0
សុខភាពល្អ នរណាម្នាក់ក៏ប្រាថ្នាចង់បាន ថ្ងៃនេះ សួស្តី លើកយក អូមេហ្គា៣ មកបកស្រាយ និងផ្ដល់ជាទន់បន្ថែមទៀតលើអត្ថបទ“ អាហារ៦យ៉ាង សំរាប់ធ្វើឲ្យស្បែកមានសុខភាពល្អ” ដល់មិត្តអ្នកអាន ជ្រាបជាព័ត៌មាន។ អូមេហ្គា៣ គឺជាធាតុដែលមានជាតិខ្លាញ់ចាំបាច់សម្រាប់រាងកាយ ជាពិសេសសម្រាប់សុខភាពមនុស្ស ប៉ុន្តែរាងកាយមិនអាចផលិតវាបានទេ គឺមានតែតាមរយៈការទទួលអាហារតែប៉ុណ្ណោះ។ អូមេហ្គា៣ មាននៅក្នុង ត្រី ដូចជាត្រីសែលម៉ន ត្រីធូណា និងត្រីមួយចំនួនផ្សេងទៀត សារាយសមុទ្រ គ្រំ។ អូមេហ្គា៣ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខួរក្បាល ហើយថែមទាំងអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបានទៀតផង។ សមាគមជំងឺនៃសហរដ្ឋអាមេរិចបានឲ្យបញ្ជាក់ថា គួរតែពិសាត្រី ដូចដែលបានរៀបរាប់ខាងលើ រួមទាំងប្រភេទត្រី (mackerel, lake trout, herring, sardines, albacore tuna, and salmon) យ៉ាងហោចណាស់ឲ្យបានពីរដងក្នុងមួយសប្ដាហ៍។ តាមការសិក្សាក៏បានបង្ហាញផងដែរថា អូមេហ្គា៣ ក៏អាចកាត់បន្ថយការហើមរលាក និងកាត់បន្ថយការប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺបេះដូង មហារីក និងរលាកសន្លាក់ ហើយអូមេហ្គា៣ នេះ ក៏មានសារៈសំខាន់សម្រាប់ខួរក្បាលក្នុងការគិត និងការបង្ហាញចេញនូវអាកប្បកិរិយាផងដែរ។ ជាការពិតណាស់ ទារកដែលមិនបានទទួលជាតិអូមេហ្គា៣គ្រប់គ្រាន់ពីម្ដាយតាំងពីនៅក្នុងផ្ទៃនោះទេ […]
អាហារ ៦យ៉ាង សំរាប់ធ្វើឲ្យស្បែក មានសុខភាពល្អ
0
ទាក់ទងនឹងបញ្ហាសុខភាពស្បែក លោកអ្នកតែងតែប្រាថ្នាចង់បាននូវភាពស្រស់ស្អាតសំរាប់មុខមាត់ រូបរាង មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏ផ្ដោតអារម្មណ៍យ៉ាងយកចិត្តទុកដាក់លើបញ្ហាស្បែក។ ខាងក្រោមនេះជាអាហារយ៉ាងពិសេសសំរាប់ធ្វើឲ្យស្បែករបស់លោកអ្នកមានសុខភាពល្អ។ ១) ត្រីសែលម៉ន (Salmon) គឺជាអាហារមួយប្រភេទដ៏ល្អ ព្រោះវាសំបូរទៅដោយជាតិអូមេហ្គា៣ (Omega 3) ។ វាមានសារៈសំខាន់ត្រង់ថា លើការចងចាំ ប្រមូលផ្ដុំនូវរបាំងការពារជំងឺ និងធ្វើឲ្យស្បែកមានសំណើម។ បន្ថែមពីនេះទៅទៀត ការស្រាវជ្រាវនេះ បានពិសោធន៍ទៅលើកណ្ដុរពីរក្រុមដែលមានជាតិអូមេហ្គា៣ ឬ៦។ ពីរសប្ដាហ៍បន្ទាប់មក ក្រុមកណ្ដុរមានជាតិអូមេហ្គា៣ មានកំរិតការពារស្បែកពីកាំរស្មីស្វាយអ៊ុលត្រាវីយ៉ូឡែត។ ដូចនេះការទទួលទានត្រីសែលម៉នធ្វើឲ្យស្បែកមានសំណើម និងជួយទប់ទល់នឹងកាំរស្មីព្រះអាទិត្យ។ ២) ការ៉ុត ផ្ទុកទៅដោយជាតិបេតាការ៉ូទីន (Beta-carotene) ដែលជួយបំបាត់ស្នាមជាំ ហើយធ្វើឲ្យស្បែកមានសុខភាពល្អ លើសពីនេះទៅទៀតវាថែមទាំងជួយការពារភាពចាស់មុនអាយុ ដែលបណ្ដាលមកពីកំដៅថ្ងៃបានទៀតផង។ ៣) អាវ៉ូកាដូ (ខ្មែរហៅថា ផ្លែ ប៊ើរ) បំបាត់ស្នាមជ្រីវជ្រួញ។ តាមសារព័ត៌មាននៅមហាវិទ្យាល័យចំណីអាហារនៃសហរដ្ឋអាមេរិចបានឲ្យដឹងថា អ្នកដែលទទួលទានអាហារមានជាតិប្រេងអូលីវច្រើន គឺមិនសូវមានស្នាមជ្រីវជ្រួញ ដូចអ្នកដែលចូលចិត្តទទួលទានអាហារមានជាតិប៊័រច្រើននោះទេ។ នេះបណ្ដាលមកពីប៊័រផ្ទុកទៅដោយសារធាតុធ្វើឲ្យធាត់ ចំណែកឯប្រេងអូលីវវិញ គឺមិនមានទេ។ ផ្លែអាវ៉ូកាដូមានកាឡូរីលើសពី ៥០% នៃសារធាតុបំប៉ន ហើយថែមទាំងមានបន្ថែមនូវវីតាមីនបេ ដែលធ្វើឲ្យស្បែកមានភាពស្រស់ថ្លា និងភ្លឺរលោង។ ៤) សណ្ដែក ជាប្រភេទរុក្ខជាតិដែលជួយការពារស្បែកមុខរបស់លោកអ្នកធ្វើឲ្យរលោង តាមរយៈការបំបាត់ភាពជ្រីវជ្រួញ។ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានបង្ហាញថា ក្នុងចំណោមមនុស្សវ័យចំណាស់ទាំងបុរស និងស្ត្រី ប្រមាណជា […]
ពលរដ្ឋខ្មែរប្រឈមរាល់ថ្ងៃ នឹងសារធាតុគីមី
0
ដោយ ញឹម សុផល ក្រុមសាស្រ្ដាចារ្យគីមីវិទ្យាមកពីសកលវិទ្យាល័យនិងវិទ្យាល័យនានា បានមកជួបជុំគ្នាកាលពីពេលថ្មីៗនេះនៅទីក្រុងភ្នំពេញដើម្បីបង្ហាញ ពីលទ្ធផលជាក់ស្តែងមួយចំនួនទាក់ទងទៅនឹងការស្រាវជ្រាវលើចំណីអាហារ ដែលមានសារធាតុគីមីដ៏គ្រោះថ្នាក់។ ការបង្ហាញនេះអាចជាសារមួយជូនដល់អ្នកធ្វើច្បាប់ សូមអោយប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរដែលងងឹតល្ងង់អោយ រួចផុតពីការគំរាមកំហែងនៃសារធាតុគីមីដែលកំពុងប្រើប្រាស់ឥតព្រំដែន នៅក្នុងប្រទេសនេះជារៀងរាល់ថ្ងៃ។ (ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
មូលហេតុ និង វិធីការពា ជំងឺរលាកថ្លើមប្រភេទ B
0
N/A: ជំងឺរលាកថ្លើមប្រភេទ B បណ្តាលមកពីវីរុសច្រើនប្រភេទ ដែលជួបញឹកញាប់គឺវីរុស A ( HAV ) និងវីរុស B ( HBV ) ដែលវីរុសទាំងពីរប្រភេទនេះ ធ្វើឲ្យមានអាការប្រហាក់ប្រហែលគ្នា ប៉ុន្តែកាឆ្លងជំងឺមិនដូចគ្នា ។ ជំងឺរលាកថ្លើមប្រភេទ B មានភាពធ្ងន់ធ្ងរជាងប្រភេទ A និងមានឱកាសក្លាយ ទៅជារលាកថ្លើមរុំារ៉ៃ ហើយមេរោគ HBV នឹងនាំឲ្យក្លាយទៅជាមហារីកថ្លើមបាន ប៉ុន្តែបច្ចុប្បន្ន មានវ៉ាក់សាំងការពារជំងឺនេះបាន ។ ១- មូលហេតុនៃការរលាកថ្លើមប្រភេទ B : បណ្តាលមកពីមេរោគវីរុស Hepatitis B Virus ( HBV ) ដែលជាឌីអីនអេវីរុស ចាត់ចូលក្នុងក្រុម Hepadna Virus ដែលមានផ្នែកសំខាន់ជាអង់ទីហ្សែន (Antigen ) ដែលមានតួកំណត់សម្គាល់ ( Markers ) ដ៏សំខាន់របស់ជំងឺនេះគឺ : […]
ពេលវេលាគ្រោះថ្នាក់នៃជំងឺគាំងបេះដូង
0
N/A: ភាពតានតឹងអារម្មរណ៍ ពុំមែនជាកត្តាតែមួយ ដែលមានគ្រោះថ្នាក់ចំពោះបេះដូងនោះទេ នៅមានកត្តាផ្សេងៗទៀត ដែលអាចគ្រោះថា្នក់ ចំពោះជំងឺបេះដូង ដែលអ្នកគួរប្រយត្ន័ : ១- ពេលព្រឹក : អ្នកស្រាវជ្រាវពីសកលវិទ្យាលយ័ហារវ៉ាដ ( Harvard ) បានវាយតម្លៃថា ក្នុងពេលព្រឹកអត្រា ប្រឈមនឹងការគាំបេះដូង កើនឡើងដល់ ទៅ៤០% ព្រោះខណៈពេលអ្នកភ្ញាក់ពីដំណេក រាងកាយបញ្ចេញសារធាតុផ្សេងៗ ទាំងអាឌ្រីណាលីន ( Adrenaline ) និងអ័រម៉ូននៃភាពតានតឹង ផ្សេងៗ ធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ និងត្រូវការអ៊ុកស៊ីហ្សែន កាន់តែច្រើន ។ ម្យ៉ាងវិញទៀត ការដែលអ្នកខ្វះជាតិទឹក ទើបធ្វើឲ្យឈាមមាន កំហាប់ខ្ពស់ជាងមុន និងឈាមពិបាករត់ ។ ទាំងអស់នេះសុទ្ធតែជាភារះដ៏ធ្ងន់ ចំពោះបេះដូង ។ – ការបង្កា : គួរដាក់នាឡិការោទ៍ ជាជំនួយខ្លះអ្នកនឹងបានចុះបិទ រួចភ្ញាក់ពីដំណេកសន្សឹមៗ ។ ចំណែកឯអ្នកចូលចិត្តហាត់ប្រាណនៅ ពេលព្រឹកត្រូវធ្វើចលនាបន្តិចបន្ទូច កម្តៅរាងកាយជាមុន ដើម្បីបន្ទូរបន្ថយភាពតានតឹង […]
វីតាមីន E ជួយការពារស្បែកពីកម្តៅថ្ងៃ
0
N/A: តាមការសិស្សាស្រាវជ្រាវនៅអាល្លឺម៉ង់ បានឲ្យដឹងថា សារធាតុប្រឆាំងអ៊ុកស៊ីដកម្ម ដែលការពារគ្រោះថ្នាក់ពីរ៉ាឌីកាល់សេរី អាចធ្វើឲ្យស្បែកមានការការពារពីកម្តៅថ្ងៃកាន់តែល្អឡើង ក្នុងនោះសារធាតុបេតា ខារ៉ូទីន ( Bata Carotene ) ២៥ក្រាម និងវីតាមីន E 500IU ជួយបន្ថែមការការពារស្បែកពីកម្តៅថ្ងៃ បានប្រមាណ៤ ចំណុច។ ហើយតាមការស្រាវជ្រាវថ្មីៗនោះ របស់អ្នកស្រាវជ្រាវអល្លឺម៉ង់ ក្រុមទី២ បង្ហាញថា មនុស្សដែលទទូលទាន C 1.000 មិល្លិក្រាម និងវីតាមីន E 500IU ១ថ្ងៃ ២ដង រយៈពេល៣ខែ នឹងមានបញ្ហាស្បែកខ្លោចក្រៀម ដោយសារត្រូវកម្តៅថ្ងៃ តិចជាងមុន នៅពេលត្រូវប្រឈមនឹងកាំរស្មី UVB ក្នុងពន្លឹថ្ងៃ ៕ (ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ក្រសួងសុខាភិបាល បង្កើនការផ្សព្វផ្សាយ ឈុតអប់រំ អំពី ជំងឺគ្រុនឈាម
0
ដោយ អ៊ុក សាវបូរី ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា កំពុងបង្កើនការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍នូវឈុតអប់រំខ្លីៗដល់មហាជនឲ្យប្រុងប្រយ័ត្ន និងការពារជំងឺគ្រុនឈាមដែលតែងតែរាតត្បាតក្នុងរដូវភ្លៀង នៅគ្រាដែលចំនួនអ្នកជំងឺគ្រុនឈាមបានកើនឡើងជាង ១ពាន់នាក់ហើយ គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១០។ នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល និងជាអនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ លោក ង៉ាន់ ចន្ថា មានប្រសាសន៍នៅថ្ងៃពុធ ទី២៥ ខែសីហានេះថា ក្រសួងសុខាភិបាលបានបង្កើនការផ្សព្វផ្សាយស្ពតអប់រំបង្ការជំងឺគ្រុនឈាម ឲ្យបានច្រើនដងក្នុងមួយថ្ងៃ តាមស្ថានីយវិទ្យុ និងទូរទស្សន៍។ លោក ង៉ាន់ ចន្ថា មានប្រសាសន៍ដូច្នេះ ៖ «ការងារអប់រំគឺថា យើងធ្វើតាមបណ្ដាញទូរទស្សន៍របស់យើងនោះ គឺឲ្យបងប្អូនប្រជាជនរបស់យើងលោកស្គាល់អំពីរោគសញ្ញាចម្បងសំខាន់ៗ ដែលគាត់ត្រូវតែគិតថា សមាជិកគ្រួសាររបស់គាត់ ឬកូនរបស់គាត់ហ្នឹងសង្ស័យកើតជំងឺគ្រុនឈាម តើគាត់យកកូននោះទៅទទួលសេវាពិគ្រោះ ឬក៏ព្យាបាលនៅកន្លែងណា?»។ លោក ង៉ាន់ ចន្ថា បន្តថា ក្រៅពីការផ្សាយតាមវិទ្យុ និងទូរទស្សន៍ ក៏មានការអប់រំតាមសាលារៀនក្នុងពេលកំពុងគោរពទង់ជាតិ និងដាក់មន្ត្រីចុះអប់រំផ្ទាល់ដល់មូលដ្ឋាន និងអប់រំតាមមណ្ឌលសុខភាពផងដែរ។ លោកឲ្យដឹងថា គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១០ អ្នកកើតជំងឺគ្រុនឈាមបានកើនដល់ ៥.៤៦៧នាក់។ តួលេខនេះខ្ពស់ជាងកាលពី ១០ថ្ងៃមុនដល់ទៅ ១.២២១នាក់ ដែលមានតែ […]
អំបិល និង សុខភាព
0
ដោយ អៀង សុខម៉ិញ អំបិល គឺជាសារធាតុចាំបាច់ម្យ៉ាងដែលសរីរាង្គកាយត្រូវការជាចាំចាច់ ដើម្បីទ្រទ្រង់ជីវិត។ ប៉ុន្តែការប្រើប្រាស់សារធាតុប្រៃជ្រុលហួសហេតុពេក ក៏អាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពដែរ។ ហេតុដូច្នេះហើយបានជា លោកវេជ្ជបណ្ឌិត ទូច ឃុន ដែលបានទទួលសិក្សាផ្នែកអាហារូបត្ថម្ភ ពីប្រទេសបារាំង បានណែនាំមិនឲ្យធ្វើម្ហូបអាហារដាក់អំបិលផង ទឹកត្រីផង លាយជាមួយប្រហុកទៀត នៅក្នុងសម្លតែមួយ។ សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ដើម្បីកាន់តែជ្រាបច្បាស់អំពីរង្វាស់រង្វាល់នៃសេចក្តីត្រូវការអំបិលនៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ (ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ក្រុមជំនួយអូស្រ្ដាលី កំពុងចេញដំណើរ ទៅប៉ាគីស្ថាន
0
ក្រុមជំនួយផ្នែកពេទ្យ របស់អូស្រ្ដាលី កំពុងរៀបចំចេញដំណើរពី អាកាសយានដ្ឋានAmberley នៅក្រុងប្រ៊ីសប៊ិន ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសប៉ាគីស្ថាន។ មន្រ្ដីអូស្រ្ដាលីចំនួន៥០នាក់ ពីក្រសួងការពារជាតិ និង ពីទីភ្នាក់ងារជំនួយអន្ដរជាតិ AusAid កំពុងរៀបចំធ្វើដំណើរទៅក្រុង Kot Adu នៅប្រទេស ប៉ាគីស្ថាន។ នៅក្នុងចំណោមមន្រ្ដីទាំងនេះ មានក្រុមថែទាំសុខភាពបឋម និង ក្រុមវេជ្ជសាស្រ្ដ រួមជាមួយ នឹងអង្គភាពភស្ដុភាយោធាពិសេស។ ក្រុមមន្រ្ដីអូស្រ្ដាលីទាំងនេះ នឹងបង្កើតឲ្យមានមន្ទីរពេទ្យមួយ នៅក្រុង Kot Adu ដែលមិនទាន់បានរងគ្រោះដោយសារ ទឹកជំនន់នៅឡើយ។ លោក Ross Wadsworth បញ្ជាការបេសកកម្មនេះ និយាយថា មកទល់ពេលនេះគេមិនទាន់ដឹងច្បាស់ នៅឡើយថា តើក្រុមជំនួយរបស់អូស្រ្ដាលីនេះ នឹងត្រូវចំណាយពេលយូរប៉ុណ្ណា នៅប៉ាគីស្ថាននោះទេ។ លោកក៏បានឲ្យដឹងទៀតថា ក្រុមជំនួយរបស់អូស្រ្ដាលី ១០០នាក់ទៀត នឹងទៅដល់ប៉ាគីស្ថាន នៅសប្ដាហ៍ក្រោយនេះ៕ (ប្រែសម្រួលដោយ ឃុន អាឡិច) (ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
បន្ថែស្ពៃសន្លឹកបៃតង ជួយកាត់បន្ថយកំរិតប្រឈម នៃ ការកើតជម្ងឺទឹកនោមផ្អែម ប្រភេទទី២
0
ក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាព បានរកឃើញថា ការបរិភោគបន្ថែស្ពៃច្រើនដូចជាស្ពៃក្តោប(cabbage) ស្ពៃខាត់ណា(broccoli) និងស្ពៃខ្មៅ(spinach) អាចជួយកាត់បន្ថយការប្រឈមអំពីការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២ ។ ការសិក្សាស្រាវជ្រាវមួយរបស់សកលវិទ្យាល័យក្រុងLeicester ប្រទេសអង់គ្លេស បានរកឃើញថា បន្ថែស្ពៃសន្លឹកពណ៌បៃតងអាចជួយកាត់បន្ថយកំរិតនៃការវិវត្តន៍របស់ស្ថានភាពជម្ងឺនេះបាន១៤ភាគរយ។ នៅប្រទេសអង់គ្លេស មាននុស្សចំនួនប្រហែល២លាននាក់មានជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះ ហើយមនុស្សមួយចំនួនមិនដឹងថាពួកគេមានជម្ងឺនេះទេ។ ការសិក្សានេះដែលបានសិក្សាស្រាវជ្រាវលើមនុស្សជាង២២០.០០០នាក់ បានសន្និដ្ឋានថាការបរិភោគបន្ថែស្ពៃពណ៌បៃតងចំនួន១២២ក្រាមនៃបន្ថែស្ពៃក្នុងមួយថ្ងៃអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះចំនួន១៤ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលបានបរិភោគបន្ថែស្ពៃតិចជាងពាក់កណ្តាលនៃចំនួននេះក្នុងមួយថ្ងៃ។ (ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
អាថ៌កំបាំងថ្នាំអាស្ពីរីន
0
ភ្នំពេញ: តាំងពីបុរាណកាលម្ល៉េះ សារធាតុរួមផ្សំរបស់ថ្នាំអាស្ពីរីន ត្រូវបានគេប្រើប្រាស់ជាឱសថ ។ គ្រូពេទ្យមនុស្សធម៌ដ៏ល្បីល្បាញនាសម័យនោះ គឺលោកអ៊ីប៉ូក្រាត (៤៦០-៣៧៧មុនស.គ) បានយកសម្បកដើមសូល ទៅសោ្ងររមា្ងស់សម្រាប់ធ្វើជាឱសថ បំបាត់ការឈឺចាប់របស់ស្ត្រីក្នុងពេលសម្រាលកូន ។ នៅភូមិភាគហ្គោល នាសម័យនោះ (លាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេ ទល់នឹងមហាសាគរអាត្លង់ទិក) រុក្ខជាតិម្យ៉ាងឈ្មោះស្ពៀរ៉េ ឬ “រាជនីនៃវាលស្មៅ” ត្រូវបានគេប្រើប្រាស់ជាថ្នាំស្ពឹក ។ រហូតមកដល់ឆ្នាំ១៨២៨ ទើបលោក Johann Andireas Buchner (ជាសាស្ត្រាចារ្យ ឱសថសាស្ត្រនៅមុយនិច, អាល្លឺម៉ង់) ចម្រាញ់ទាញចេញពីសម្បកសូល នូវសារធាតុម្យ៉ាងឈ្មោះសាលីស៊ីនដែលចេញពីនេះ អ្នកសិក្សាស្រាវជ្រាវម្នាក់ទៀតនៅទីក្រុងណាប់បានបង្កើត ជាអាស៊ីតសាលីស៊ីលីក ។ កំណើតថ្នាំអាស្ពីរីន អ្នកសិក្សាស្រាវជ្រាវពីរនាក់ ម្នាក់ជាជនជាតិបារាំងឈ្មោះ Charles Frederic Gerhardt និងម្នាក់ទៀតជនជាតិអាល្លឺម៉ង់ឈ្មោះ Felix Hoffmann ក៏បានសាកល្បងបង្កើតសារធាតុសំយោគ ។ នៅឆ្នាំ១៨៥៦ ហៀបតែនឹងសម្រេចលទ្ធផលទៅហើយ អ្នកស្រាវជ្រាវជន ជាតិបារាំងក៏ស្លាប់បាត់ទៅ ។ លោក Felix Hoffmann ដែលជានិយោជិតនៅក្រុមហ៊ុន Friedrich […]
សារធាតុគីមី ក្នុងចំណីអាហារ ជាគ្រោះថ្នាក់ គួរឲ្យព្រឺខ្លាច
0
ដោយ ប៉ែន បូណា ក្រុមអ្នកគីមីវិទ្យាបានបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ស្តីពីសារធាតុគីមីដ៏គ្រោះថ្នាក់ដែលកំពុងបង្កប់ខ្លួនក្នុងចំណី អាហារដែលគេដាក់លក់នៅលើទីផ្សារនានាក្នុងប្រទេសកម្ពុជា។ ការបង្ហាញនេះបានធ្វើឡើងក្នុងសិក្ខាសាលាមួយដែលមានរយៈពេលពីរ ថ្ងៃហើយដែលទើបតែចប់នៅថ្ងៃទី២០សីហាម្សិលមិញ។ប្រឈមមុខនឹងគ្រោះថ្នាក់នេះ ក្រុមអ្នកមានជំនាញខាងគីមីវិទ្យាបានរួមគ្នាបង្កើតសមាគមមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសារធាតុគីមីក្នុងចំណីអាហារ។ សុវត្ថិភាពចំណីអាហារ គឺជាទុក្ខកង្វល់ដ៏ធំមួយរបស់ក្រុមអ្នកគីមីវិទ្យា បន្ទាប់ពីពួកគេបានរកឃើញសារធាតុគីមីច្រើនប្រភេទដែលមានគ្រោះថ្នាក់បំផុតដល់សុខភាពកំពុងមានវត្តមាននៅក្នុងចំណីអាហារដែលគេដាក់លក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ បន្លែ ត្រីសាច់ ត្រីងៀត សាច់ក្រក ប្រហិត សាច់ប៉ាតេ គុយទាវ មី និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតសុទ្ធតែមានបង្កប់ដោយសារធាតុគីមីដ៏គ្រោះថ្នាក់ដល់សុខភាព។ វត្តមានដ៏គួរឲ្យព្រឺខ្លាចនៃសារធាតុគីមីដែលមានដូចជាសារធាតុបូរ៉ាក់ ហ្វ័រម៉ាលីន អាស៊ីតសាលីស៊ីលីក និងសំណល់ថ្នាំគីមីកសិកម្មជាច្រើនទៀតនៅក្នុងបន្លែ ផ្លែឈើ បានបង្ហាញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃសុខភាពរបស់ពលរដ្ឋខ្មែរដោយសារការស្រូបយកសារធាតុគីមីពុលចូលក្នុងខ្លួនជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។ ក្រុមអាជីវករដែលជាអ្នកផលិត និងអ្នកលក់ចំណីអាហារទាំងនោះបានប្រើប្រាស់សារធាតុគីមីដើម្បីបង្កើនសោភណភាពក្នុងបំណងទាក់ទាញអ្នកទិញ និងដើម្បីរក្សាផលិតផលរបស់ខ្លួនឲ្យបានយូរមិនងាយរលួយស្អុយ ប៉ុន្តែ ពួកគេមិនបានគិតដល់គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលអ្នកបរិភោគត្រូវទទួលរងនោះឡើយ។ លោកស្រីបណ្ឌិត សៀង ហ៊ុយ នាយិកាសមាគមគីមីកម្ពុជាដែលទើបបង្កើតថ្មីបានអះអាងថាការប្រមូលផ្តុំគ្នានៃអ្នកគីមីវិទ្យា និងអ្នកជំនាញវិទ្យាសាស្រ្តនៅក្នុងសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីគ្រោះថ្នាក់នៃសារធាតុគីមីក្នុងចំណីអាហារក៏ដូចជាដើម្បីកំណត់ផែនការការងាររបស់សមាគមក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុពុលទាំងនោះ។ វត្តមានសារធាតុគីមីក្នុងចំណីអាហារ គឺជាក្តីបារម្ភជាទូទៅ និងជាយូរមកហើយ ប៉ុន្តែ កង្វះប្រព័ន្ធត្រួតពិនិត្យដែលមានប្រសិទ្ធភាពបានបង្ខំឲ្យពលរដ្ឋខ្មែរបរិភោគអាហារដែលមានសារធាតុគីមីជារៀងរាល់ថ្ងៃ។ ជារឿយៗ គេតែងឃើញភ្នាក់ងារកាំកុងត្រូលចុះពិនិត្យចំណីអាហារនៅតាមទីផ្សារនានា ប៉ុន្តែ វត្តមានម្តងម្កាលរបស់ពួកគេមិនអាចទប់ស្កាត់សារធាតុគ្រោះថ្នាក់នេះបានឡើយ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថាប្រជាពលរដ្ឋខ្មែរនឹងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរជាច្រើននៅពេលអនាគតជាពិសេសជំងឺមហារីកតែម្តងនៅពេលដែលសារធាតុគីមីទាំងនោះពូនផ្តុំគ្នាជារៀងរាល់ថ្ងៃ។ វត្តមានរបស់សមាគមគីមីកម្ពុជាជាក្តីសង្ឃឹមមួយក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុគីមីដ៏គ្រោះថ្នាក់នេះ។ ប៉ុន្តែ ការភ្ញាក់រលឹករបស់អ្នកផលិត និងអ្នកលក់ទើបជាការចាំបាច់ដើម្បីលុបបំបាត់សារធាតុគីមីនៅក្នុងចំណីអាហារឲ្យមានប្រសិទ្ធភាព៕ (ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា) […]
សមត្ថកិច្ច ដកហូត ថ្នាំពេទ្យ ២១ មុខ តាំងលក់ខុសច្បាប់
0
ភ្នំពេញ: សមត្ថកិច្ចចម្រុះ កាលពីវេលាម៉ោង ៩ និង ១៥ នាទី ព្រឹកថ្ងៃទី ២០ សីហា នេះ បានចុះដកហូតថ្នាំពេទ្យ ២១ មុខ ដែលតាំងលក់ខុសច្បាប់ នៅក្នុងបន្ទប់ពិគ្រោះជំងឺផ្ទះលេខ ៣៩៧ Eo ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូIII ខណ្ឌទួលគោក ពីឈ្មោះ សន ស៊ីផា មុខរបរគ្រូពេទ្យ ហើយម្ចាស់ផ្ទះឈ្មោះ លោកស្រី សុខ ជួនដាវី ។ ប៉ូលិសមូលដ្ឋាននិយាយថា ការឆែកឆេរ និងដកហូតថ្នាំពេទ្យ យោងតាមដីការបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុង ចូលរួមដោយលោក អ៊ូច សំអូន អនុប្រធានមន្ទីរសុខាភិបាល, តំណាងក្រសួងសុខាភិបាល, សង្គមកិច្ចខណ្ឌ, ចៅសង្កាត់, ប៉ូលិសប៉ុស្ដិ៍ ខណ្ឌ និង ប៉េអឹម ។ ក្នុងការឆែកឆេរសមត្ថកិច្ចដកហូតថ្នាំពេទ្យចំនួន ២១ មុខ ដែលតាំងលក់ខុសច្បាប់ ជាពិសេសថ្នាំការពារជំងឺ […]
ភាពតានតឹងអាចពន្យារការមានគភ៌
0
ការសិក្សាបែបវិទ្យាសាស្ត្រមួយបានបង្ហាញឲ្យឃើញថា ការដែលមានភាពតានតឹងខ្លាំង អាចពន្យារពេលនៃការមានផ្ទៃពោះលើកដំបូង។ អ្នកជំនាញនៅសាកលវិទ្យាល័យអក់ហ្វត (Oxford University) បានវាស់នូវកំរិតអរម៉ូនភាពតានតឹងរបស់ស្ត្រីដែលចង់បានកូនតាមលក្ខណៈធម្មជាតិ ហើយក៏បានរកឃើញថា ការមានអារម្មណ៍តានតឹងអាចធ្វើឲ្យបាត់បង់ឱកាសនៃការមានផ្ទៃពោះបាន។ ក្រុមអ្នកជំនាញក៏បាននិយាយទៀតថា ការលំហែអារម្មណ៍អាចជាវិធីដ៏ល្អ ប៉ុន្តែត្រូវមានការស្រាវជ្រាវបន្ថែមទៀតអំពីបញ្ហានេះ។ តាមការស្រាវជ្រាវលើអ្នកស្មគ្រ័ចិត្តដែលមានបំណងចង់មានផ្ទៃពោះ ហើយមានសុខភាពល្អចំនួន២៤៧នាក់ ចាប់ពីអាយុ ១៨ឆ្នាំ ទៅ៤០ឆ្នាំ បានបង្ហាញថា បញ្ហាអាយុ ការជក់បារី ការផឹកគ្រឿងស្រវឹង និងការដុះពោះ គឺពិតជាប៉ះពាល់ដល់ការមានផ្ទៃពោះ ប៉ុន្តែបញ្ហាភាពតានតឹងនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ មានអរម៉ូនពីរប្រភេទដែលបានពិនិត្យឃើញនៅក្នុងទឹកមាត់ គឺអរម៉ូនអាដ្រេណាលីន (Adrenalin) ជាអរម៉ូនការពាររាងកាយ និងអរម៉ូនខូធីសល (Cortisol) ជាអរម៉ូនស្ត្រេសរ៉ាំរ៉ៃ។ លោកស្រីវេជ្ជបណ្ឌិត សេស៊ីឡា ភីបផឺ (Cecilia Pyper) នៅអង្គភាពជាតិការពារគភ៌នៃសាកលវិទ្យាល័យអក់ហ្វត បាននិយាយថា គោលបំណងនៃការស្រាវជ្រាវរបស់ពួកគេគឺចង់ពង្រីកនូវការយល់ដឹងបន្ថែម អំពីកត្តាដែលជះឥទ្ធិពលដល់ការមានផ្ទៃពោះក្នុងស្ថានភាពមានសុខភាពធម្មតា។ លោកស្រីវេជ្ជបណ្ឌិតក៏បានបន្តទៀតថា នេះជាការសិក្សាដំបូងដែលបបានរកឃើញថា ភាពតានតឹងគឺមានការទាក់ទងទៅនឹងឱកាសនៃការមានផ្ទៃពោះរបស់ស្ត្រី។ ចំពោះគូស្វាមីភរិយាដែលមានបំណងចង់មានកូន ពួកគេគួរតែសម្រាកលំហែអារម្មណ៍ឲ្យបានច្រើនដូចជា វិធីសាស្ត្រក្នុងការលំហែកាយ ការហាត់យូហ្គា (yoga) ឬធ្វើសមាធិជាដើម។ ការសិក្សានេះមានការចូលរួមកិច្ចសហការណ៍ជាមួយលោកស្រី អឺនីស ខេនឌី (Eunice Kennedy Shriver) […]
គន្លឹះក្នុងការបរិភោគ អោយបានត្រឹមត្រូវ មុនពេលប្រលង
0
ត្រៀមរៀបចំខ្លួនអោយបានល្អទាំងកំលាំងកាយ និងកំលាំងប្រាជ្ញា ក្នុងការប្រលង ដែលវាមានសារៈសំខាន់សំរាប់ការសិក្សា។ អ្នកត្រូវតែប្រាកដថា អ្នកបរិភោគគ្រប់គ្រាន់ និងត្រឹមត្រូវ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ឆ្លើយសំណួរបានយ៉ាងល្អិតល្អន់ ដោយមិនមែនផ្តោតអារម្មណ៍ទៅលើការឃ្លាន ឬដោយសារការហេវអត់អស់កំលាំងឡើយ។ អ្នកអាចអនុវត្តតាមការណែនាំខាងក្រោមដូចជា៖ ១- ញ៉ាំអាហារដែលមានតុល្យភាពមុនពេលអ្នកប្រលង។ ប្រសិនបើអ្នកចូលប្រលងនៅពេលព្រឹក ដូច្នេះអ្នកត្រូវផ្ដល់ពេលវេលាឲ្យខ្លួនឯងញ៉ាំអាហារពេលព្រឹក ដែលមជាតិប្រូតេអ៊ីន និងផ្លែឈើ ផ្តល់កំលាំង។ ២- ញ៉ាំបន្ថែមនូវអាហារប្រូតេអ៊ីន ដូចជាពងមាន់ គ្រាប់ធញ្ញជាតិ ទឹកដោះគោជូ ហ្វ្រូម៉ាជាតិទឹកដោះគោ នៅពេលញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់ មូយថ្ងៃមុនថ្ងៃប្រលង។ ៣- គ្រប់គ្រងការញ៉ាំឲ្យបានតិច ដូចដែលការញ៉ាំអាហារច្រើនធ្វើឲ្យអ្នកងងុយគេង ហើយផ្អាកញ៉ាំបង្អែម បើអ្នកមិនឃ្លាន និងចំនុចសំខាន់មួយមិនធ្វើឲ្យអ្នកងងុយគេងនៅពេលប្រលង។ ៤- ផ្អាកញ៉ាំអាហារដែលមានជាតិកាហ្វេ (ញៀន) ចៀសវាងជាតិកាហ្វេលាយចូលគ្នា (ប្រសិនបើអ្នកផឹកកាហ្វេរាល់ថ្ងៃ) អាចជាមូលហេតុធ្វើអោយអ្នកឈឺក្បាល ប៉ុន្តែអ្នកអាចញ៉ាំបាន តែមិនច្រើន។ ការញ៉ាំជាតិកាហ្វេ និងភេសជ្ជៈថាមពលច្រើន វាអាចធ្វើអោយប៉ះពាល់ដល់សុខភាព ដូច្នេះអ្នកគួរព្យាយាមញ៉ាំតែបៃតង ជំនួសជាតិកាហ្វេ ក្នុងករណីដែលអ្នកតមអាហារ។ ៥- ញ៉ាំទឹកក្រឡុកមានជាតិប្រូតេអ៊ីន ឬភេសជ្ជៈផ្សេងទៀតផ្ដល់ថាមពលដល់សុខភាព បើអ្នកគ្មានអារម្មណ៍ក្នុងការញ៉ាំ។ ទឹកក្រឡុក និងភេសជ្ជៈទាំងនេះ នឹងផ្ដល់ថាមពលដែលអ្នកត្រូវការ ដើម្បីរក្សាថាមពលនេះរហូតដល់ពេលដែលអ្នកញ៉ាំអាហារទៀងទាត់វិញ។ […]
សូកូឡាខ្មៅអាចល្អចំពោះសុខភាព
0
តាមការសិក្សារបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា ស្ត្រីដែលបានញ៉ាំសូកូឡាខ្មៅ ម្ដង ឬពីរដង ក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយការវិវត្តន៍នៃជំងឺបេះដូង ប៉ុន្តែបើញ៉ាំវារៀងរាល់ថ្ងៃវិញ នោះនឹងមិនផ្ដល់ផលប្រយោជន៍អ្វីនោះទេ។ តាមការសិក្សានៅប៊ូស្តុនរយៈពេល ៩ឆ្នាំ (ចុះផ្សាយក្នុងព្រឹត្តិប័ត្រមួយរបស់សមាគមជំងឺបេះដូងសហរដ្ឋអាមេរិច) បានសិក្សាលើស្ត្រីជនជាតិស្វីស ប្រមាណជា ៣២.០០០នាក់ អាយុពី ៤៨ឆ្នាំ ដល់ ៨៣ឆ្នាំ ដោយគ្រូពេទ្យផ្នែកចំណីអាហារ បាននិយាយថា ការទទួលទានស្ករសូកូឡាញឹកញាប់ពេក ក៏ប៉ះពាល់ដល់សុខភាពដែរ។ ការសិក្សានេះបានកំណត់ឃើញថា ការទទួលទានស្ករសូកូឡា មួយ ឬពីរដុំ ពី១៩ក្រាម ទៅ ៣០ក្រាម ក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងបាន ៣២% ប៉ុន្តែបើទទួលទាន មួយ ទៅ បីដង ក្នុងមួយខែ អាចកាត់បន្ថយបាន ២៦%។ ការសិក្សាបានបង្ហាញថា ការទទួលទានស្ករសូកូឡាច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ព្រោះដោយសារវាមានកំរិតជាតិស្ករខ្ពស់អាចធ្វើឲ្យឡើងទំងន់បាន។ ក្រុមអ្នកស្រាវជ្រាវក្នុងការសិក្សាខាងលើនេះ មកបានបង្ហាញថា ស្ករសូកូឡាផ្ទុកនូវជាតិហ្វ្លាវ៉ូណូត (flavonoids) ដែលធ្វើឲ្យមានសម្ពាធឈាមទាប និងការពារប្រឆាំងនឹងជំងឺបេះដូង។ លោកវេជ្ជបណ្ឌិត ម៉ុរេយ មីតលីមេន (Murray Mittleman) ជាអ្នកដឹកនាំការស្រាវជ្រាវនៅអង្គភាពស្រាវជ្រាវការរីករាលត្បាតនៃជំងឺបេះដូង […]
ទំលាប់ធ្វើឲ្យសុខភាពល្អ ប្រឆាំងនឹងភាពតានតឹង
0
ការទំលាប់ធ្វើឲ្យសុខភាពល្អ អាចការពារអ្នកឲ្យចៀសផុតពីផលប៉ះពាល់បណ្តាលមកពីភាពតាតតឹង។ នេះជាគន្លឹះ ១០យ៉ាង មានប្រសិទ្ធភាពដល់ការទំលាប់ធ្វើឲ្យសុខភាពល្អ ដែលអ្នកអាចអនុវត្តតាមបាន។ ១) និយាយជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ៖ មិត្តភាពដែលអ្នកមានជារៀងរាល់ថ្ងៃ វាជាថ្នាំមួយដ៏សំខាន់សំរាប់អ្នក។ ហៅទូរស័ព្ទ ឬផ្ញើសារទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិ ដើម្បីចែករំលែកនូវអារម្មណ៍ ក្តីសង្ឃឹម និងភាពរីករាយ។ ២) ចាប់ផ្តើមជាមួយនឹងលំហាត់ប្រាណរាង្គកាយរៀងរាល់ថ្ងៃ ៖ ការធ្វើលំហាត់ប្រាណទៀងទាត់ វានាំអោយអ្នកមានភាពរឹងមាំទាំងផ្នែកប្រាជ្ញា និងរាង្គកាយ។ លំហាត់ប្រាណរាង្គកាយសំរាប់មនុស្សពេញវ័យ មានផលប៉ះពាល់ តិចតូចដល់ការចុះអន់ខ្សោយ ឬការបាត់បង់មុខងារផ្នែកប្រាជ្ញារបស់ពួកគេ ប៉ុន្តែវាក៏អាចជាប្រភពនៃភាពសប្បាយរីករាយមួយដែរ ដូច្នេះអ្នកគួរព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដូចជា ការដើរ ការហែលទឹក ការជិះកង់ ឬការរាំជាដើម។ ៣) ទទូលយកបញ្ហាអ្វីដែលអ្នកមិនអាចកែប្រែវា ៖ អ្នកនឹងត្រូវនិយាយថា ខ្ញុំចាស់ណាស់ អ្នកនៅតែអាចមានអ្វីៗដែលថ្មីទៀត ធ្វើការសំរាប់អ្វីដែលអ្នកចង់បាន ស្រលាញ់ និងជួយអ្នកដទៃ។ ៤) ចងចាំភាពសប្បាយរីករាយ ៖ សំណើច ធ្វើអោយអ្នកមានអារម្មណ៍ល្អ ហើយអ្នកមិនត្រូវខ្លាចក្នុងការសើចលឺៗឡើយជាមូយនឹងរឿងកំប្លែង ទោះបីជាអ្នកមិននៅម្នាក់ឯងក៏ដោយ។ ៥) លះបង់ចោលនូវទំលាប់អាក្រក់ ៖ ការញ៉ាំជាតិស្រវឹង ការជក់បារី ឬការញ៉ាំជាតិកាហ្វេ […]
ការវះកាត់បន្សាំសរីរាង្គ
0
ដោយ អៀង សុខម៉ិញ នៅថ្ងៃនេះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ លើកយកមកជម្រាបជូនអស់លោកអ្នកនាង នូវរបៀបវះកាត់ម្យ៉ាង ដែលភាសាបារាំងហៅថា Transplantation។ ជាការវះកាត់ ប្តូរសរីរាង្គ ដែលខូច និងដែលចាំបាច់សម្រាប់ជីវិត ដោយដាក់ជំនួសមកវិញនូវសរីរាង្គថ្មីរបស់ “មនុស្សម្នាក់” ផ្សេងទៀតដែលបានស្លាប់ទៅហើយ តែសរីរាង្គនោះនៅល្អនៅឡើយ។ ឧទាហរណ៍ មនុស្សម្នាក់ទទួលរងគ្រោះថ្នាក់ចរាចរណ៍ ត្រូវស្លាប់ភ្លាមព្រោះបោកក្បាលបែកហូរឈាម ប៉ុន្តែបេះដូងគាត់ ជាបេះដូងដែលមានសុខភាពល្អ ដូច្នេះគេអាចវះកាត់យកបេះដូងរបស់គាត់ ទៅឲ្យអ្នកជំងឹម្នាក់ផ្សេងទៀតដែលត្រូវការបេះដូង ដើម្បីរស់ ព្រោះបេះដូងកំណើតខូច។ ការវះកាត់ប្តូរសរីរាង្គ មិនមែនចេះតែធ្វើទៅកើត ដោយងាយៗនោះទេ។ វាទាមទារទាំងពេលវេលា ទាំងភាពស៊ីចង្វាក់គ្នារវាង អ្នកផ្តល់ និងអ្នកទទួល។ និងទាមទារការថែទាំ តាមដានក្រោយពេលវះកាត់ជាច្រើនទៀត។ ប៉ុន្តែតាមរយៈការវិវឌ្ឍន៍ឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ ការវះកាត់ប្រភេទនេះក៏កាន់តែមានប្រសិទ្ធិភាពជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ នៅប្រទេសបារាំង តែងមានយុទ្ធនាការឃោសនា ផ្សព្វផ្សាយឲ្យប្រជាជនទាំងឡាយបានយល់ដឹងពីអត្ថប្រយោជន៍នៃការធ្វើទានសរីរាង្គ។ តើគេអាចវះកាត់ប្តូរអ្វីបានខ្លះ ? តាមនិយមន័យ គឺការប្តូរសរីរាង្គមានជីវិត ដែលមានតួនាទីចាំបាច់បំផុត ដើម្បីភាពរស់រានមានជីវិតរបស់មនុស្ស។ គេធ្វើប្តូរសរីរាង្គដែលស្លាប់ ដោយសរីរាង្គមួយទៀតដែលមានជីវិត មានជាអាទិ៍ បេះដូង សួត ថ្លើម។ ប៉ុន្តែពេលបច្ចុប្បន្ននេះ គេអាចធ្វើការប្តូរផ្លាស់ក្រលៀន […]
មន្ត្រីជំនាញ រិះរកវិធីថ្មី ក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺអេដស៍
0
ដោយ ខែ សុណង ក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ កំពុងរកយុទ្ធសាស្ត្រថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ នៅគ្រាដែលស្ត្រីមួយចំនួនបានងាកទៅចាប់យកអាជីពស្ត្រីបម្រើសេវាកម្សាន្ត។ មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាននិងកំពុងរិះរកយុទ្ធសាស្ត្រថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ថាកម្ពុជាអាចប្រឈមទៅនឹងការរីករាលដាលជាថ្មីទៀតក្នុងអំឡុងពេលដែលមានពុំមានការងារធ្វើ ហើយមាននារីមួយចំនួនបានប្ដូរទៅចាប់យកអាជីពជាស្ត្រីបម្រើសេវាកម្សាន្តសប្បាយ ដោយនាំគ្នាចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីបូកសរុបយុទ្ធនាការចុះបិទខិត្តប័ណ្ណផ្សព្វផ្សាយចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០១០ នៅក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១៧ ខែសីហានេះ ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក នុត សុខុម មានប្រសាសន៍ថា លោកកំពុងមានការខ្វាយខ្វល់ចំពោះស្ថានភាពរបស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជា កំពុងរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបាត់បង់ការងារធ្វើ ហើយស្ត្រីមួយចំនួនបានងាកមកធ្វើជាស្ត្រីបម្រើសេវាកម្សាន្តសប្បាយវិញនោះ។ លោកបានបន្តថា ចំណុចគោលដៅមួយទៀតនោះ គឺក្ដីបារម្ភខ្លាចលែងមានការយកចិត្តទុកដាក់ ដោយសារការធ្លាក់ចុះនូវអត្រាផ្ទុកមេរោគអេដស៍ ចំពោះអ្នកមានអាយុពី១៥ ទៅ ៤៩ឆ្នាំ ពី ២% នៅឆ្នាំ១៩៩៨ មកនៅ ០.៩% ក្នុងឆ្នាំ២០០៦ ក្នុងនោះមានពី៦ ទៅ ៧ម៉ឺននាក់។ លោក នុត សុខុម មានប្រសាសន៍ដូច្នេះ ៖ «ស្ថានភាពថ្មីនេះ កម្ពុជាបារម្ភពីរលកទី២ […]
គម្រោងបង្កើតសមាគម ស្រាវជ្រាវគីមីកម្ពុជា ដើម្បីសុវត្ថិភាពចំណីអាហារ
0
នៅចុងសប្តាហ៍នេះ សមាគមស្រាវជ្រាវគីមីកម្ពុជា នឹងត្រូវប្រកាសបង្កើតជាផ្លូវការ ដើម្បីជួយដល់រដ្ឋាភិបាល ក្នុងការពង្រឹងសុវត្ថិភាពចំណីអាហារ និង គាំពារសុខភាពសាធារណៈ។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយកាណ៍ពីរាជធានីភ្នំពេញមកថា ដើម្បីបំបាត់ការប្រើសារធាតុគីមី គេបានបង្កើនសកម្មភាពអប់រំចំពោះ អ្នកផលិត និងអ្នកទទួលទានចំណីអាហារ។ លោកស្រី សៀង ហ៊ុយ ដែលអនាគតជានាយិកាប្រតិបត្តិរបស់សមាគមនេះ បានមានប្រសាសន៍ថា សមាគមនេះ នឹងជួយស្រាវជ្រាវបង្ហាញ អំពី ចំណីអាហារដែលប្រើប្រាស់សារធាតុគីមីនៅលើទីផ្សារ។ លោកស្រីនាយិកាបានមានប្រសាសន៍អំពីសកម្មភាពអប់រំអ្នក ផលិត និង កែច្នៃអាហារ អំពី ផលវិបាករបស់សារធាតុគីមី។ (សំឡេងលោកស្រី សៀង ហ៊ុយ) ទន្ទឹមគ្នានេះមន្រ្តីស្រាវជ្រាវគីមីបានអំពាវនាវដល់អ្នកបរិភោគកុំឲ្យនិយមទទួលទានចំណីអាហារដែលស្រស់ ស្វិត និងមានសម្បុរស ខុសធម្មជាតិ ថាពីព្រោះវាបានប្រើសារធាតុគីមី។ លោកស្រី សៀង ហ៊ុយបានមានប្រសាសន៍ទៀតថា ការប្រើសារធាតុគីមីដែលធ្វើឡើងដើម្បីកែខៃបន្លំគុណភាព ចំណីអាហារ ជាទូទៅវាបានធ្វើឲ្យជនក្រីក្រក្លាយទៅជាអ្នករងគ្រោះ។ (សំឡេងលោកស្រី សៀង ហ៊ុយ) មន្រ្តីស្រាវជ្រាវគីមីបានបញ្ជាក់ថា សមាគមនេះបានយកចំណីអាហារខ្លះទៅធ្វើការវិភាគដល់ប្រទេសជប៉ុន ហើយលទ្ធផលវិភាគបានជាប្រយោជន៍ ចំពោះស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការចំពោះសិប្បកម្មដែលនៅតែប្រើសារធាតុគីមី។ សកម្មភាពរបស់សមាគមនេះបានធ្វើឡើងស្របពេលដែលមន្រ្តីក្រសួងឧស្សាហកម្មដែលទើបបានណែនាំឲ្យម្ចាស់ផលិតកម្ម បញ្ឈប់ការដាក់ សារធាតុគីមី ក្នុងចំណីអាហារ។ មន្រ្តីសុខាភិបាលបានបញ្ជាក់ថា ការប្រើសារធាតុគីមី […]
៧ ខែ ក្នុងឆ្នាំ ២០១០ មានអ្នកស្លាប់ ១០ នាក់ ដោយសារជំងឺគ្រុនឈាម
0
ភ្នំពេញ: ក្នុងរយៈពេល ៧ ខែ នៅក្នុងឆ្នាំ២០១០នេះ ជម្ងឺគ្រុនឈាម បានសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសកម្ពុជាចំនួន ១០ នាក់។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ដួង សុជាតិ ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ។ ក្នុងសិក្ខាសាលា ស្តីពី ការគ្រប់គ្រងស្ថានភាពផ្ទុះ រឺ រាតត្បាតជំងឺគ្រុនឈាម ២០១០ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ លោក ដួង សុជាតិ បានលើកឡើងថា រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០១០ នេះ មានអ្នកជំងឺគ្រុនឈាមចំនួន ៣.៧៧១ នាក់ ក្នុងនោះមាន ១០ នាក់ ស្លាប់ ដោយសារជំងឺគ្រុនឈាម ។ ខេត្តដែលកើតមានជំងឺគ្រុនឈាមច្រើនជាងគេមាន៖ ខេត្តកំពង់ចាម, បន្ទាយមានជ័យ, កណ្តាល, ភ្នំពេញ, កំពង់ឆ្នាំង, កែប និងកំពត ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រសួងបានចែកចាយ […]
មានការខឹងសម្បារនៅចិន នៅពេលដែលទារិការីកទ្រូងធំ បន្ទាប់ពីផឹកទឹកដោះគោ ដែលបន្ថែមអ័រម៉ូន
0
ទារិកាជាច្រើននាក់នៅប្រទេសចិនបានរីកទ្រូងធំបន្ទាប់ពីពួកគេត្រូវបានផ្តល់ទឹកដោះគោដែលត្រូវបានដាក់បន្ថែមអ័រម៉ូន។ បញ្ហាដ៏គួរភ័យខ្លាចនេះ បានបង្កអោយមានភាពជ្រួលច្របល់ក្នុងចំណោមឪពុកម្តាយទាំងឡាយនៅប្រទេសចិនភាគកណ្តាលដែលភ័យខ្លាចថាម្សៅទឹកដោះគោដែលពួកគេបានប្រើប្រាស់នេះបាននាំអោយមានការវិវត្តន៍រាងកាយកុមារមុនពេលកំណត់។ កាសែតChina Daily បានរាយការណ៍ថាការធ្វើតេស្តិ៍វេជ្ជសាស្ត្របានបង្ហាញថាកំរិតជាតិអ័រម៉ូននៅក្នុងក្មេងស្រីតូចចំនួន៣នាក់ដែលគេធ្វើតេស្តិ៍ ដែលមានអាយុចាប់ពី៤ខែទៅ១៥ខែ គឺមានអ័រម៉ូនលើសក្មេងស្រីពេញវ័យ។ លោក យាំង ហ្គីន ប្រធានក្រុមគ្រូពេទ្យនៅមណ្ឌលថែទាំសុខភាពកុមារបាននិយាយថា“ ចំនួនអ័រម៉ូននៅក្នុងទារិកាទាំងនេះគឺពិតជាបង្ហាញថាមានបញ្ហា”។ លោក បានជំរុញអោយឪពុកម្តាយទាំងនោះឈប់ប្រើប្រាស់ទឹកដោះគោប្រភេទនេះ។ ក្រសួងសុខាភិបាលចិនកាលពីថ្ងៃអង្គារបាននិយាយថាខ្លួនបានបញ្ជាទៅអាជ្ញាធរម្ហូបអាហារនៅខេត្តHubei ធ្វើការស៊ើបអង្កេតការអះអាងថាម្ស៉ៅទឹកដោះគោបង្កអោយក្មេងស្រីដុះដោះឆាប់រហ័ស។ យោងតាមកាសែតGlobal Times បានអោយដឹងថាម្ស៉ៅទឹកដោះគោដែលត្រូវបានគេសង្ស័យនេះ កំពុងត្រូវបានគេដាក់លក់នៅឡើយក្នុងទីក្រុងWuhanក្នុងខេត្តHubei ដោយលក់បញ្ចុះថ្លៃហើយក៏មានលក់ផងដែរនៅតាមហាងនានាក្នុងទីក្រុងប៉េកាំង។ ក្រុមហ៊ុនSynutra បានអះអាងថាផលិតផលរបស់ខ្លួនគឺមានសុវត្ថិភាព ដោយបានបញ្ជាក់ថា មិនមានជាតិអ័រម៉ូនឬសារធាតុខុសច្បាប់ណាមួយត្រូវបានដាក់បន្ថែមក្នុងអំឡុងពេលផលិតម្ស៉ៅទឹកដោះគោនេះទេ។ (ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ការរក្សាអញ្ចាញធ្មេញ
0
ដោយ អៀង សុខម៉ិញ នៅសប្តាហ៍នេះ អៀង សុខម៉ិញ សូមជំរាបជូនពីសុខភាពអញ្ចាញធ្មេញ ដ្បិតជាទូទៅ បណ្តាជនភាគច្រើន ច្រើនតែធ្វេសប្រហែស គិតថាជារឿងតូចតាចនៅពេលដែលដុសធ្មេញចេញឈាមបន្តិចបន្តួចនោះ។ តាមការពិត នៅពេលអញ្ចាញចេញឈាម វាគឺជាសញ្ញាប្រកាសអាសន្នមួយហើយ។ ហើយសូមរំលឹកថា នៅពេលមាត់ធ្មេញ អញ្ចាញ មានសុខភាពមិនល្អនោះ សុខភាពរាងកាយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដែរ មានជាអាទិ៍ ការធុំក្លិន មាត់ រលាក បំពង់ក ក្រពះ ឬ រហូតដល់មានបញ្ហាបេះដូងក៏មាន។ សូមស្តាប់ បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត គិត សេដ្ឋ ប្រធានអាគារផ្នែកទន្តសាស្ត្រ នៅមន្ទីរពេទ្យព្រះ កុសមៈក្រុងភ្នំពេញ។ (ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
កម្ពុជា បង្កើនការប្រុងប្រយ័ត្ន ដើម្បីទប់ទល់នឹង ជម្ងឺគ្រុនឈាម
0
ដោយ លី ម៉េងហួរ ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងមន្ទីរគ្រប់ខេត្តរាជធានីទូទាំងប្រទេស បានជួបជុំគ្នា ជាមួយ អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីលើកឡើងពីការគ្រប់គ្រងស្ថានភាពផ្ទុះជម្ងឺគ្រុនឈាម និងការរៀបចំទប់ទល់នឹងការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។ ជម្ងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លា នឹងកើនឡើង នៅរដូវភ្លៀងធ្លាក់។ ក្នុងរយៈពេល ៧ ខែ នៅឆ្នាំ ២០១០នេះ ជម្ងឺគ្រុនឈាម បានសម្លាប់ជីវិតមនុស្សនៅកម្ពុជាចំនួន ១០ នាក់។ នៅរដូវភ្លៀងធ្លាក់ពេលនេះ ជម្ងឺគ្រុនឈាម កំពុងបង្កក្តីបារម្ភ ថាអាចនឹងកើនឡើង និងរាតត្បាតពីតំបន់មួយ ទៅតំបន់មួយ។ ដូច្នេះហើយ បានជានៅព្រឹកមិញ ក្រុមគ្រូពេទ្យមកពីបណ្តាខេត្តទូទាំងប្រទេស រួមនឹងអង្គការក្រៅរដ្ឋាភិបាលនានា បានជួបប្រជុំគ្នា និងដាក់ចេញនូវវិធានការទប់ស្កាត់ និងគ្រប់គ្រងស្ថានភាព ដែលអាចនឹងផ្ទុះជម្ងឺគ្រុនឈាម ដែលកើតឡើងច្រើនជាងគេ លើកុមារក្រោមអាយុ ១៥ ឆ្នាំ ។ វិធានការទប់ស្កាត់ការរាលដាលជម្ងឺគ្រុនឈាម គឺការប្រើប្រាស់ថ្នាំ Abat ដើម្បីសម្លាប់ដង្កូវទឹក ក្នុងពាងឬអាងទឹក។ ប៉ុន្តែវិធានការដាក់ថ្នាំ Abat សម្លាប់ដង្កូវទឹក នឹងមិនមានជោគជ័យ ១០០% ទេ។ ដូច្នេះចាំបាច់ ត្រូវមានការចូលរួមពីសហគមន៍ទាំងមូល ជាមួយភ្នាក់ងារសុខាភិបាល ដើម្បីប្រើប្រាស់មធ្យោបាយ […]
ជម្ងឺរាករូសលើកុមារ និង ទារក នៅ ខេត្តព្រះសីហនុ មានការថយចុះបន្តិចហើយ
0
ព្រះសីហនុ: លោក ចាន់ វិបុល ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ CEN កាលពីព្រឹកថ្ងៃទី៨ ខែសីហា កន្លងទៅនេះថា ៖ ជម្ងឺឆ្ងងរាករូសមកលើកុមារ និងទារក សព្វថ្ងៃនេះមានការថយចុះបន្តិចហើយ បន្ទាប់ពីមានការកើនឡើងយ៉ាងគំហុក កាលពីចុងខែកក្កដា និងដើមខែសីហា នេះ តែទោះជាយ៉ាងនេះក្តីជម្ងឺឆ្លងរាករូសនេះនៅតែកើតមានជាហូរហែ ដល់សព្វថ្ងៃនេះ ។ លោក ចាន់ វិបុល បានបន្តថា ៖ បើគិតតាំងពីពេលផ្ទុះកើតមានជម្ងឺនេះមក មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលអ្នកជម្ងឺប្រហែលជាងពីររយនាក់ហើយ ប៉ុន្តែគ្មានអ្នកជម្ងឺណាម្នាក់រងគ្រោះបាត់បង់ជីវិតនោះទេ ។ នេះដោយសារតែការយកចិត្តទុកដាក់ថែរក្សាបានយ៉ាងល្អ របស់ក្រុមគ្រូពេទ្យ លើសនេះទៀតក៏មានការជម្រុញនឹងយកចិត្តទុកដាក់ ពីថ្នាក់ក្រសួង មន្ទីរសុខាភិបាលខេត្តព្រះសីហនុ លើការផ្តល់ថ្នាំសង្កូវបានទាន់ពេលវេលាផងដែរ ។ គ្រូពេទ្យប្រចាំការនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុម្នាក់បានឲ្យដឹងថា ៖ ទូរលេខដែលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានខាងលើនេះ យើងមិនបានបូកបញ្ចូលទូរលេខដែលកើតមាន នៅតាមមណ្ឌលសុខភាពតាមបណ្តាស្រុកផងទេ ។ ចំពោះកុមារ និងទារកដែលមានអាយុចាប់ពី ០១ ខែឡើងដល់ ១២ ឆ្នាំ ហើយទទួលរងឆ្លងនូវជម្ងឺរាករូសនេះ ភាគច្រើនបណ្តាលមកពីការស់នៅ ការបរិភោគចំណីអាហារ […]
១ ខែ ដើមឆ្នាំ ២០១០ មានអ្នកស្លាប់ ១០ នាក់ ដោយសារជំងឺគ្រុនឈាម
0
ភ្នំពេញ: នៅព្រឹកថ្ងៃទី ១០ សីហា ២០១០ លោក វេជ្ជបណ្ឌិត ដួង សុជាត ទីព្រឹក្សាអមក្រសួងសុខាភិបាល និង ជានាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណតសាស្ត្រ បានមានប្រសាសន៍នៅក្នុងសិក្ខាសិលាស្តីពីការ គ្រប់គ្រងស្ថានភាពផ្ទុះ រឺ រាតត្បាតជំងឺគ្រុនឈាម ២០១០ ។ លោក វេជ្ជបណ្ឌិត បានមានប្រសាសន៍លើកឡើងថា រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០១០ នេះ មានអ្នកជំងឺគ្រុនឈាមចំនួន ៣៧៧១ នាក់ ក្នុងនោះមាន ១០ នាក់ ស្លាប់ ដោយសារជំងឺគ្រុនឈាម ។ ខេត្តដែលមានជំងឺមានជំងឺគ្រុនឈាមមានខេត្តដូចជា កំពង់ចាម, បន្ទាយមានជ័យ, កណ្តាល, ភ្នំពេញ, កំពង់ឆ្នាំ, កែប និង កំពត ។ លោក វេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រសួងបានចែកចាយ អាល់ប៊ែត […]
៨ចំណុច គួរប្រយត្ន័ ក្នុងការថែទាំកូនតូច
0
N/A: មណ្ឌលស្រាវជ្រាវអាព្រីកា (Aprica Central Research Center ) របស់ប្រទេលជប៉ុន បានណែនាំនូវចិធីបង្ក៨ចំណុចក្នុងការ ថែទាំកូនដូចខាងក្រោម : ១- ក្បាល-ខួរក្បាល : ប្រសិនបើលលាដ៏ក្បាលនៅទន់ស្តើងនោះប្រពន្ធសរសៃឈាមនិងខួរក្បាល មិនទាន់ពេញលេញទេ ។ ដូច្នេះអ្នកម្តាយ ត្រូវបីកូនឲ្យត្រឹមត្រូវ និងដាក់ឲ្យកូនដេកលើខ្នើយនិងកន្លែងដែលទន់ល្អ ។ ២- ឆ្អឹងកងខ្នងនិងឆ្អឹង -ក : ក្មេងតូច កនៅមិនទាន់រឹងល្អដូចនេះអ្នកម្តាយ ត្រូវបីយ៉ាងប្រុងប្រយត្ន័ ហើយបើមានរទេះរុញ សូមជ្រើសរើសរទេះដែលមានកន្លែងទ្រក្បាលក្មេង ។ ៣- ការដកដង្ហើម និងកាយវិការគេង : អ្នកម្តាយត្រូវដាក់ក្មេង ឲ្យដេកនៅលើផ្ទៃទន់ស្តើងរាបស្មើ នោះតើបធ្វើឲ្យដកដង្ហើមងាយស្រួល ។ ៤- ស្បែក : ដោយសារស្បែកក្មេងតូចនៅខ្ចី ទើបងាយរមាស់ដូចនេះ អ្នកម្តាយមិនត្រូវឲ្យកូនត្រូវកម្តៅថ្ងៃខ្លាំងពេក ទេ ត្រូវប្រើឆត្រ ឬពាក់អាវដៃវែងឲ្យកូន ។ ៥- […]
ជួបជាមួយលោក ឈឹម សុធារ៉ា អ្នកចិត្ដសាស្រ្ដពីអង្គការ TPO ជុំវិញជំងឺបាក់ស្បាត
0
នៅពេលរំលឹករឿងអតីតកាលដ៏ជូរចត់ទាក់ទងនឹងរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបនោះ មិនចង់និយាយស្ដីអំពីរឿងនេះទេ ដោយសារភាពឈឺចាប់ពីការរងទុក្ខវេទនានិងការបាត់បង់ក្រុមគ្រួសារជាទីស្រឡាញ់ ដែលមានទំហំធំធេងមិនអាចគណនាបាន។ បញ្ហាទាំងនេះ គឺជាបញ្ហាផ្លូវចិត្ដមួយដែលមិនទាន់ជាសះស្បើយនៅឡើយ នៅក្នុងចំណោម បណ្ដាពលរដ្ឋខ្មែរជាច្រើន ដែលបានហែលឆ្លងកាត់ របបខ្មែរក្រហមដ៏សាហាវព្រៃផ្សែនេះ។ ទោះជាយ៉ាងណាក៏ដោយមានការរំពឹងទុកថា ការកាត់ទោសលោកឌុចឲ្យជាប់គុក៣៥ឆ្នាំកាលពីថ្ងៃចន្ទទី ២៦ ខែកក្កដា កន្លងទៅនេះ នឹងធ្វើឲ្យ របួសផ្លូវចិត្ដ របស់ខ្មែរជាច្រើនអ្នកអាចចាប់ផ្ដើមសះបន្ដិចម្ដងៗ ដោយជនអាក្រកឃោរឃៅទីបំផុតទៅត្រូវទទួលកម្មផលដោយខ្លួនឯង។ អតីតមេដឹកនាំខ្មែរក្រហមមួយចំនួនទៀតនឹងត្រូវឡើងតុលាការកាត់ទោសដូចគ្នានៅក្នុងពេលខាងមុខដ៏ខ្លីនេះ ដោយពលរដ្ឋខ្មែរសង្ឃឹមថា ពួកគេនឹងត្រូវទទួលទោសមុនពេលពួកគេចាស់ស្លាប់។ ដើម្បីស្វែងយល់អំពីបញ្ហាផ្លូវចិត្ដដែលប្រជាពលរដ្ឋខ្មែរជាច្រើនបានហែលឆ្លងកាត់នោះ នៅថ្ងៃនេះ ក្នុងនាទីវិចារណសន្ទនារបស់វិទ្យុអូស្រ្ដាលីខ្ញុំបាទ ឃុន អាឡិច មានកិត្ដិយសសូមនាំមកជូននូវបទសម្ភាសន៍មួយ ជាមួយនឹង លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា គ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ដដែលកំពុងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្ដាលី ហើយដែលបាន ឡើងផ្ដល់សក្ខីកម្មដល់សាលាក្ដីខ្មែរក្រហមមុនការកាត់ទោសលោកឌុច។ — រយៈពេល៖ ៣៧នាទី ៥០វិនាទី វាគ្មិន៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកចិត្ដសាស្រ្ដខ្មែរដែលបានផ្ដល់សក្ខីកម្មដល់សាលា ក្ដីខ្មែរក្រហម និងជាប្រធានអង្គការចិត្ដសង្គមអន្ដរវប្បធម៌ (TPO)។ អ្នកផលិត៖ ឃុន អាឡិច ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ […]
អង្គុយច្រើនអាយុខ្លី អង្គុយតិចអាយុវែង
0
ការសិក្សាស្រាវជ្រាវមួយហាក់ដូចជាប្រឆាំងទ្រឹស្តីមួយដែលថាការ ហាត់ប្រាណមួយម៉ោងក្នុងមួយថ្ងៃអាចធ្វើអោយអ្នកមានអាយុវែង។មនុស្ស ដែលចំណាយអង្គុយច្រើនៗក្នុងពេលឈប់សម្រាករបស់គេប្រឈមការស្លាប់ខ្ពស់ ទោះជាធ្វើការហាត់ប្រាណប្រចាំថ្ងៃក្តី។ ពួកអ្នកសិក្សា ស្រាវជ្រាវមកពីសង្គមមហារីកអាមេរិកបានតាមដានកំរិតសកម្មភាពនិង កំរិតស្លាប់នៅក្នុងបុរសស្ត្រីមានសុខភាពជាង១២៣.០០០នាក់អស់ពេល១៣ ឆ្នាំ។ពួកគេបានរកឃើញថាស្ត្រីដែលបានចំណាយពេលអង្គុយ៦ម៉ោងក្នុង ពេលសម្រាក(មើលទូរទស្សន៍ លេងហ្គេម បើកមើលអ៊ិនធើណិតនិងអាន…)គឺស្លាប់ឆាប់ជាងស្ត្រីដែលចំណាយ ពេលអង្គុយតិចជាងបីម៉ោងដល់ទៅ៤០ភាគរយឯណោះ។ ចំណែកបុរស ដែលចំណាយពេលអង្គុយច្រើនប្រឈមការស្លាប់ខ្ពស់ជាងដល់ទៅ២០ភាគរយ ឬក៏អាចនិយាយម្យ៉ាងទៀតថាអ្នកអង្គុយតិចរស់បានយូរជាង។ មានកក្កតាជាច្រើនដែលថាការអង្គុយច្រើននាំអោយអ្នកអាយុខ្លី។រឿង សាមញ្ញមួយគឺថាកាលណាអ្នកអង្គុយច្រើន អ្នកទទួលទានអាហារកំដរមាត់ផ្សេងៗឬភេសជ្ជៈមានកាឡូរីខ្ពស់ដែលនាំ អោយអ្នកឡើងទម្ងន់។តែចំណុចនេះមិនជាកក្កតាសំខាន់ទេពីព្រោះក្នុង ការសិក្សាជនជាតិអាមេរិកទាំងធាត់ជ្រុលនិងធម្មតាប្រឈមការស្លាប់ ខ្ពស់ដូចគ្នាប្រសិនបើគេអង្គុយច្រើន។ ការអង្គុយរ៉ាំរ៉ៃ ធ្វើអោយគាបប្រព័ន្ធស៊ាំនៃរាងកាយរបស់អ្នក ដែលជាលទ្ធផលនាំអោយមានកំណើនកើតជម្ងឺមហារីកនិងជម្ងឺផ្សេងៗ។ការ អង្គុយច្រើនក៏ធ្វើអោយឈាមរត់មិនស្រួល។នៅពេលឈាមមិនរត់កាត់ សរសៃឈាមទៅកាន់បេះដូង វាអាចនាំដល់កំណកឈាមដ៏គ្រោះថ្នាក់។ ពួកអ្នកសិក្សាស្រាវជ្រាវនិយាយថាផលមេតាបូលិកអាចពន្យល់ថា ហេតុអ្វីបានជាអ្នកអង្គុយច្រើនមានអត្រាស្លាប់ដោយជម្ងឺបេះដូង ខ្ពស់។ការសិក្សាណែនាំអោយបន្ថយការអង្គុយដោយបន្ថែមទៅលើសកម្មភាព រាងកាយផ្សេងៗវិញ។ ដូច្នេះនៅពេលអ្នកនិយាយទូរស័ព្ទ លេងវីដេអូហ្គេមឬគ្រឿងឧបករណ៍ផ្សេងៗឬអានសៀវភៅស្តើងៗ ចូរដើរត្រេតត្រតឬឈរ កុំអង្គុយជាប់ពេក ពេលនោះអ្នកនឹងបន្ថែមអាយុកាលរបស់អ្នក។ (ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ការកើតជម្ងឺបេះដូង ជាប់ទាក់ទង នឹង រយៈពេលដំណេក
0
ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា ការដេកទៀងទាត់ពេលវេលា រយៈពេលច្រើនជាងឬតិចជាង៧ម៉ោង ក្នុងមួយថ្ងៃ គឺមានទំនាក់ទំនងគ្នា ទៅនឹងការប្រឈមការកើតជម្ងឺបេះដូង ។ ក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យពេទ្យ West Virginia សហរដ្ឋអាមេរិកបានរកឃើញបែបនេះ ក្នុងចំណោមមនុស្សពេញវ័យចំនួន ៣០.៣៩៧នាក់ ដែលបានចូលរួមក្នុងការធ្វើបទសម្ភាសន៍ ស្តីពីបញ្ហាសុខភាពជាតិក្នុងឆ្នាំ២០០៥ ។ ដើម្បីដឹងរយៈពេលដំណេកនេះ អ្នកចូលរួមត្រូវបានសួរថា តើអ្នកដេកប៉ុន្មានម៉ោងក្នុងរយៈពេល ២៤ម៉ោង ។ ៨ ភាគរយនៃចំនួនមនុស្ស ដែលត្រូវបានសិក្សាទៅលើនោះ និយាយថា ដេក៥ម៉ោងក្នុងមួយថ្ងៃ ឬតិចជាងនេះ ដោយរួមទាំងដំណេកពេលថ្ងៃ ។ តាមលទ្ធផល នៃការស្រាវជ្រាវនេះ បានបង្ហាញថា ការប្រឈមការកើតជម្ងឺបេះដូងរបស់ពួកគេ គឺមានច្រើនជាង២ដង ពោលគឺខ្ពស់ជាងអ្នក ដែលបានរាយការណ៍ថា រយៈពេលដំណេករបស់ពួកគេ មានចំនួន៧ម៉ោង ក្នុងមួយថ្ងៃ ។ ៩ភាគរយនៃអ្នកចូលរួម ក្នុងការធ្វើបទសម្ភាសន៍នេះ បានរាយការណ៍ថា រយៈពេលដំណេករបស់ពួកគេ គឺមានចំនួន៩ម៉ោង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃ ។ យោងតាមលទ្ធផលនេះ គឺពួកគេទាំងនេះ ( ៩ភាគរយ ) […]
ចំណាយប្រាក់ ប្រមាណ ១លានដុល្លារ សំរាប់ស្រាវជ្រាវ អត្រាប្រេវ៉ាទ្បង់ លើកទី២
0
ភ្នំពេញ: ទឺកប្រាក់ប្រមាណ១លានដុល្លារនឺងត្រូវចំណាយ លើការស្រាវជ្រាវជំងឺរបេងលើក ទី២ ដែលនឺងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១០ខាងមុខនេះ ក្នុងគំរោងដែលមានមនុស្ស៤០.០០០ នាក់ចូលរួមក្នុងការស្រាវជ្រាវនេះ។ លោកវេជ្ជបណ្ឌិតម៉ៅ តាន់អ៊ាងនាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបានមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃសុក្រ ទី ៣០កក្កដាកន្លងមកថា ការស្រាវជ្រាវប្រេវ៉ាទ្បង់ជំងឺ របេងលើកទី១បានធ្វើទ្បើងនៅឆ្នាំ២០០២ ដែលមានមនុស្សចូលរួមចំនួន៣០.០០០នាក់ លើខេត្ត ក្រុងចំនួន២០ ប៉ុន្តែការស្រាវជ្រាវលើកទី២នេះធ្វើទ្បើងលើ២៤ខេត្ត-ក្រុង ដោយមានមនុស្សចូលរួមចំនួន៤០.០០០នាក់ លើ៦២ភូមិ ធៀបនឺង៤២ភូមិដែលបាន ធ្វើកាលពីឆ្នាំ២០០២ ។ លោកបន្តថា “ ការស្រាវជ្រាវនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យមើលលទ្ឋផលដែលយើងសម្រេចបានក្នុងរយៈពេលជិត១០ឆ្នាំ កន្លង មកនេះ ដើម្បីដឺងថាស្ថានភាពជំងឺរបេងមាន សភាពយ៉ាងដូចម្តេច ” ។ លោកបន្តថាការស្រាវជ្រាវនេះតាមគំរោងនឺងចំណាយពេលពី៨ទៅ៩ខែ ។ លោកវេជ្ជបណ្ឌិតភីតធើ វ៉ាន់ ម៉ារ៉េន Pieter Van Maaren ប្រធានតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការស្រាវជ្រាវនេះជាគំរោងធំមួយដែលចំណាយច្រើន និងមានការលំបាក ប៉ុន្តែនេះជាវិធីសាស្ត្រតែមួយគត់ក្នុងការវ៉ាស់ពីលទ្ឋផល សម្រេចបាននូវការងារ កំចាត់រោគរបេង ។ លោកបន្ថែមថា “ ប្រសិនបើយើងស្រាវជ្រាវប្រេវ៉ាទ្បង់ជំងឺរបេងបានល្អ យើងទទួលបានទិន្នន័យកាន់តែជាក់លាក់នឺងធ្វើឱយការធ្វើការងារ កំចាត់មេរោគរបេងកាន់ […]
ការអង្កេតស្រាវជ្រាវរក ប្រេវ៉ាឡង់ជម្ងឺរបេងលើកទី២ នៅកម្ពុជា នឹងចាប់ផ្តើមនៅខែតុលា
បានផ្សាយ៖ ខែ កក្កដា 29, 2010 ដោយ កំណត់ត្រាសិលា ក្នុង កម្ពុជា,
0
ភ្នំពេញ: ការអង្កេតស្រាវជ្រាវរកប្រេវ៉ាឡង់ជម្ងឺរបេង លើកទី២ នៅប្រទេសកម្ពុជា នឹងត្រូវចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ( JICA )។ សេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ បានបង្ហាញថា ការអង្កេតស្រាវជ្រាវរកប្រេវ៉ាឡង់ជម្ងឺរបេងថ្នាក់ជាតិលើកទី២ បានទទួលការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ( JICA ) ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ( USAID ) និងមូលនិធិសាកល ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ របេង និងគ្រុនចាញ់ ( GFATM ) ដែលកំពុងត្រូវបានត្រៀមរៀបចំ ដោយមជ្ឈមណ្ឌលជាតិកំចាត់មេរោគរបេង និងហង់សិន នៃក្រសួងសុខាភិបាលកម្ពុជា ។ សេចក្តីប្រកាស បានបន្ថែមថា ការអង្កេតស្រាវជ្រាវនោះ នឹងត្រូវអនុវត្តក្នុងភូមិចំនួន ៦២ កន្លែង ដែលត្រូវបានជ្រើសរើសទូទាំងប្រទេសកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៤០.០០០ នាក់ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង […]
ការសិក្សា អំពី ជំងឺរបេង នៅប្រទេសកម្ពុជា
0
មានការជ្រើសរើសខែត្រស្វាយរៀង នៅក្នុងប្រទេសកម្ពុជាធ្វើជាមូលដ្ឋាននៃការសិក្សាថ្មីមួយអំពីរោគរបេង ដែលជាជំងឺមួយងាយឆ្លងបំផុត ។ វ៉ិបសាយថ៍វេជ្ជសាស្រ្ត Medical News Today រាយការណ៍ថា ស្ថាប័នមិនរកកម្រៃចំនួនពីរគឺ Aeras Global TB Vaccine Foundation និង គណៈកម្មការសុខភាពកម្ពុជា នឹងធ្វើការរៀបចំមើលខុសត្រូវកម្មវិធីនេះ។ នេះគឺជាការសិក្សាដំបូងមួយ ដែលប្រព្រឹត្តទៅដោយមានអង្គការពីរធ្វើជាដៃគូ ហើយកម្មវិធីនេះក៏ជាកម្មវិធីសិក្សាជាលើកដំបូងដែរ នៅក្នុងប្រទេសកម្ពុជា ដែលមានការឧបត្ថម្ភដោយអង្គការ Aeras Global TB Vaccine Foundation ។ អង្គការនេះ គឺជាស្ថាប័នដែលប្រឹងប្រែងក្នុងការបង្កើត វ៉ាក់សាំងបង្ការរោគរបេងដែលមានប្រសិទ្ធភាព ក្នុងតម្លៃថោក ដែលនឹងជួយការពារពលរដ្ឋគ្រប់វ័យទាំងអស់ពីជំងឺរបេង។ អ្នកស្រី Goldfeld ដែលជាសហស្ថាបនិកនៃ គណៈកម្មការសុខភាពកម្ពុជា និង ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត នៅសកលវិទ្យាល័យHarvard និយាយថា ការពង្រឹងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ជំងឺរបេងនៅក្នុងចំណោមកុមារ គឺជារឿងសំខាន់។ អ្នកស្រីបន្តទៀតថា ចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលបានមកពីការសាកល្បងនេះ នឹងជួយដល់ការខិតខំរបស់សកលលោក ក៏ដូចជាការកាត់បន្ថយដល់ទុក្ខវេទនារបស់កុមារកម្ពុជាពីការយាយីនៃជំងឺរបេងនៅគ្រាបច្ចុប្បន្ននេះផងដែរ។ មានពលរដ្ឋខ្មែរជិតមួយលាននាក់បានឆ្លងជំងឺរបេង ហើយអ្នកដែលស្លាប់ដោយសាររបេងដែលជាជំងឺអាចព្យាបាលឲ្យជាបាននោះ មានចំនួនមួយម៉ឺនពីរពាន់នាក់ជារៀងរាល់ឆ្នាំ៕ (ប្រែសម្រួលដោយ ប៊ុន ឡឺវីសីដា) […]
អ្នកជំងឺ បង្កឡើងដោយ ជាតិអាសេនិក បារម្ភពីបញ្ហាសុខភាព
0
ដោយ សេក បណ្ឌិត អ្នកជំងឺដែលរងគ្រោះដោយសារការប្រើប្រាស់ទឹកអណ្ដូងដែលមានជាតិអាសេនិក កំពុងស្ថិតក្នុងក្តីកង្វល់ពីបញ្ហាសុខភាពរបស់ខ្លួន ដោយសាររយៈពេលជិត១០ឆ្នាំមកហើយ ពួកគេមិនទាន់ទទួលបានការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងថា ស្ថាប័នដែលមានការពាក់ព័ន្ធកំពុងខិតខំគិតគូរទប់ស្កាត់មិនឲ្យជាតិអាសេនិកនេះរីករៀលដាលបន្តទៀតឡើយ។ ប្រជាពលរដ្ឋរស់នៅភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកស្អាង ខេត្តកណ្តាល ដែលទទួលរងផលប៉ះពាល់ ដោយសារតែការប្រើប្រាស់ទឹកអណ្ដូងមានជាតិអាសេនិកដែលបានបង្កឡើងកាលពីជិត ១០ឆ្នាំមុននោះ កំពុងរស់នៅក្នុងក្តីព្រួយបារម្ភ ខ្លាចជំងឺរបស់ពួកគាត់មានការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ នៅខណៈអ្នកជំនាញ ខាងសុខាភិបាលមិនទាន់រកវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយបាននៅឡើយ។ អ្នកភូមិព្រែកឫស្សី អ្នកស្រី សៀក សុខុម អាយុ ៤៨ឆ្នាំ ដែលកំពុងមានជំងឺបង្កឡើងដោយសារការប្រើទឹកអណ្ដូងមានជាតិអាសេនិក បានឲ្យវិទ្យុអាស៊ីសេរីដឹងថា សព្វថ្ងៃនេះពួកគាត់រស់នៅទាំងក្ដីព្រួយបារម្ភ ខ្លាចជំងឺរបស់គាត់មានការវិវត្តន៍ទៅមុខនៅថ្ងៃណាមួយ ហើយពុំមានវិធីព្យាបាល។ លោកស្រីបន្តថា ការព្រួយបារម្ភនេះបន្ទាប់ពីកូនរបស់គាត់ ២នាក់បានស្លាប់កាលពីឆ្នាំ២០០០ និងឆ្នាំ២០០៣ ដែលពួកគេបានប្រើប្រាស់ និងបរិភោគទឹកអណ្ដូងដែលគេពិសោធឃើញថា មានជាតិអាសេនិក។ លោកស្រី សៀក សុខុម បានសំណូមពរយ៉ាងដូច្នេះ ៖ «ព្រួយបារម្ភ នៅកូនក្រោយទៀត មិនដឹងយ៉ាងណាយ៉ាងណី! អ៊ីចឹងបានថា អង្គការអីមកជួយស្រាវជ្រាវរកថ្នាំមកមើល ក្រែងលោយកមកព្យាបាលទៅបានជា!»។ អ្នកភូមិព្រែកឫស្សីម្នាក់ទៀត អ្នកស្រី ម៉ន ម៉ៃ អាយុ ជាង ៣០ឆ្នាំ […]
ស្ថានភាពជំងឺបេះដូង ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង មាន៥-៧%
0
គ្រូពេទ្យជំនាញបេះដូងបានធ្វើការវាយតម្លៃថាមានអ្នកជំងឺបេះដូង ប្រមាណ ៥ទៅ៧ភាគរយ នៅក្នុងចំណោមអ្នកជំងឺ ដែលមកពិនិត្យព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ។ បើតាមលោកវេជ្ជបណ្ឌិត យ៉ត ឆាន់ គ្រូពេទ្យជំនាញបេះដូងនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថា តាមការវាយតម្លៃរួមជាមួយ គ្រូពេទ្យបារាំងក្នុងរយៈពេល៦ខែម្តង មានអ្នកកើតជំងឺបេះដូង៥ទៅ៧ភាគរយនៅខេត្តបាត់ដំបង។ (សំឡេងលោក យ៉ត ឆាន់ ) លោកវេជ្ជបណ្ឌិត យ៉ត ឆាន់ បានអោយដឹងថា ការព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យខេត្តបាត់ដំបង នៅមិនទាន់អាចព្យាបាលជូនអ្នកជំងឺ អោយបានទូលំទំលាយនោះទេដោយសារការខ្វះខាតធនធានមនុស្ស និងបរិក្ខារពេទ្យ។ (សំឡេងលោក យ៉ត ឆាន់ ) លោក វេជ្ជបណ្ឌិតបានអោយដឹងថា អ្នកជំងឺបេះដូងមិនបានព្យាបាលត្រឹមត្រូវនោះទេនិងប៉ះពាល់ដល់សុខភាព កាន់តែធ្ងន់ធ្ងរ និង ឈានដល់ ការបាត់បង់ជីវិត។ (សំឡេងលោក យ៉ត ឆាន់) ទោះបីយ៉ាងណាលោកបញ្ជាក់ថា បើទោះជាតាមបណ្តាខេត្តមិនទាន់អាចព្យាបាលជំងឺបេះដូងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជា មានមជ្ឈមណ្ឌលព្យាបាល ជំងឺបេះដូងមួយ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលផ្តល់ការទុកចិត្តបាន និងទទួល បានលទ្ធផលល្អក្នុងការវះកាត់ បេះដូងស្ទះសរសៃឈាម និងជំងឺព្យាបាល ដោយថ្នាំជាដើម ហើយមានការចំណាយថវិកាតិចជាងការព្យាបាលនៅបរទេស៕ (របាយការណ៍ដោយ […]
ចិន រកឃើញមូលហេតុ នៃ រោគសញ្ញាស្លាប់ភ្លាមៗ ក្នុងខេត្ត Yunan
0
ផ្សិតតូចៗដែលអ្នកវិទ្យាសាស្ត្រភាគតិចស្គាល់នោះ គឺជាដើមហេតុនៅពីក្រោយការស្លាប់ភ្លាមៗរបស់ប្រជាជនចិនចំនួន ៤០០នាក់។ អស់រយៈពេល ៣០ឆ្នាំមកនេះនៅរដូវភ្លៀងធ្លាក់ ចំនួនប្រជាជនក្នុងខេត្ត Yunan ជាច្រើនបានស្លាប់ភ្លាមៗដោយសារជំងឺបេះដូង។ ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេល៥ឆ្នាំមក អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល ការពារនឹងទប់ស្កាត់ជំងឺក្នុងក្រុងប៉េកាំងនិយាយថា ពួកគេ បានរកឃើញមូលហេតុហើយ។ ផ្សិតដែលមានឈ្មោះថា ផ្សិតសតូចមានផ្ទុកនូវជាតិពុលអាស៊ីតអាមីណូ៣ប្រភេទ។ អ្នកស្រាវជ្រាវរកឃើញថា ការស្លាប់ដែលគេស្គាល់ថា រោគសញ្ញាស្លាប់ភ្លាមៗនៅខេត្ត Yunan កើតឡើងស្ទើរតែជារៀងរាល់រដូវភ្លៀងចាប់ពីខែ មិថុនាដល់ខែសីហា៕ (ប្រែសម្រួលដោយជួរ លីណារតន៍) (ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ការទទួលទាន’បាយស’ បង្កើនគ្រោះថ្នាក់ នៃ ជម្ងឺទឹកនោមផ្អែមប្រភេទទី២
0
ការសិក្សាបានរកឃើញថា មនុស្សណាដែលទទួលទានបាយស លើសពី៥ដងក្នុងមួយអាទិត្យ មានការកើនគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២ ដល់ទៅ ១៧ភាគរយ។ ប៉ុន្តែចំពោះអ្នកទទួលទានបាយអង្ករសម្រូបលើសពី ២ដងក្នុងមួយអាទិត្យវិញ មានការកាត់បន្ថយគ្រោះថ្នាក់ដល់ទៅ ១១ភាគរយនៃការកើតជម្ងឺទឹកនោមផ្អែម។ បាយជាអាហារសំខាន់របស់មនុស្សច្រើននាក់។ ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យHarvard ខាងផ្នែកសុខាភិបាលសាធារណៈនៅក្នុងរដ្ឋ Massachusetts បានចេញផ្សាយសេចក្តីរាយការណ៍មួយអំពី‘បាយ’។ សេចក្តីរាយការណ៍បង្ហាញថា ការទទួលទានបាយស បង្កើនគ្រោះថ្នាក់នៃជម្ងឺទឹកនោមផ្អែមប្រភេទទី២។ ក៏ប៉ុន្តែ ទទួលទានបាយសម្រូបបែរជាកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺនោះទៅវិញ។ អង្គការសុខភាពពិភពលោកនិយាយថា មនុស្សជាង ២២០លាននាក់នៅពាសពេញពិភពលោក មានជម្ងឺទឹកនោមផ្អែម។ ជម្ងឺទឹកនោមផ្អែមប្រភេទទី២ កើតមានដោយមកពីរាងកាយមិនអាចប្រើជាតិស្កឲ្យអស់ ដែលរាងកាយបានផលិតទាំងប៉ុន្មាន។ បុរសជាង ៣ម៉ឺន ៩ពាន់នាក់ និងស្ត្រីជាង ១៥ម៉ឺន ៧ពាន់នាក់បានចូលរួមនៅក្នុងការសិក្សានេះ។ អ្នកទាំងនោះត្រូវបានសួរអំពីអាហារដែលគេទទួលទាន អំពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ និងអំពីជម្ងឺណាដែលពួកគេមានពីមុនមក។ ការសិក្សាបានរកឃើញថា មនុស្សណាដែលទទួលទានបាយស លើសពី៥ដងក្នុងមួយអាទិត្យ មានការកើនគ្រោះថ្នាក់នៃការកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២ ដល់ទៅ ១៧ភាគរយ។ ប៉ុន្តែចំពោះអ្នកទទួលទានបាយអង្ករសម្រូបលើសពី ២ដងក្នុងមួយអាទិត្យវិញ មានការកាត់បន្ថយគ្រោះថ្នាក់ដល់ទៅ ១១ភាគរយនៃការកើតជម្ងឺទឹកនោមផ្អែម។ អង្ករសម្រូបជាគ្រាប់អង្ករដែលមានទ្រង់ទ្រាយពីធម្មជាតិរបស់វា។ អង្ករសជាអង្ករសម្រិតពីអង្ករសម្រូប គឺជាអង្ករដែលកិនស្រិតយ៉ាងសស្អាត អស់កន្ទក់រលីង នៅសល់តែសាច់គ្រាប់អង្ករខាងក្នុងតែប៉ុណ្ណោះ។ អង្ករសជាញឹកញាប់ត្រូវបានបន្ថែមគ្រឿងដើម្បីជំនួសអាហារូបត្ថម្ភខ្លះដែលបាត់បង់ពេលសម្រិត។ លោក ជី ស៊ុន […]
មហារីកមាត់ស្បូន
0
ដោយ អៀង សុខម៉ិញ ជំងឺមហារីកដែលមានកើតជាញឹកញាប់ជាងគេចំពោះស្ត្រីភេទ គឺជំងឺមហារីកមាត់ស្បួន។ ទោះជាមានមណ្ឌលថែទាំសុខភាពរហូតដល់ឃុំស្រុកក៏ដោយ ក៏អត្រាកើតជំងឺមហារីកមាត់ស្បូននៅកម្ពុជា មានកំរិតខ្ពស់ជាងប្រទេសជឿនលឿននិងប្រទេសជិតខាង។ តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី? ហើយតើនៅកម្ពុជាការព្យាបាលជំងឺនេះមានការវិវត្តន៍ដល់ណាដែរ ?សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អៀវ សុខា នៃមន្ទីរពេទ្យមិត្តភាពកម្ពុជារុស្ស៊ី។ (ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
ការជក់បារី នៅតំបន់អាស៊ី
0
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អូស្រ្តាលី បានរកឃើញថា ចំនួនមនុស្សស្លាប់ដោយសារជំងឺមហារីក បណ្តាលឡើងដោយការជក់បារី នៅអាស៊ី នឹងកើនឡើងទ្វេដង នៅក្នុងពេល២០ឆ្នាំទៀត។ ការសិក្សានោះ ដែលធ្វើឡើងដោយ វិទ្យាស្ថាន George ដើម្បីពិនិត្យមើលសុខភាពសកលលោក បានរកឃើញថា ១ភាគ៣នៃ អ្នកជក់បារីទាំងអស់នៅលើសកលលោករស់នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែថា ប្រទេសអាស៊ីជាច្រើនមានការយឺតយ៉ាវក្នុងការផ្តួចផ្តើមគំនិតដោះស្រាយការប្រឆាំងនឹងការជក់បារី។ លោកបណ្ឌិត Alexandra Martiniuk អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ និយាយថាអត្រាការជក់បារី មានចំនួនខ្ពស់ ជាពិសេស នៅក្នុងចំណោមប្រទេសដែលមានពលរដ្ឋច្រើន មានដូចជាប្រទេសចិន ឥណ្ឌា និងប្រទេសឥណ្ឌូណេស៊ី ជាដើម ៕ ( ប្រែសម្រួលដោយ សូ លឹមសេង ) (ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
អូស្រ្ដាលី រៀបចំសន្និសីទ អំពី សុខភាពនៅក្នុងតំបន់
0
បណ្ដាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនៅទូទាំងប្រទេសអូស្រ្ដាលី និងនូវ៉ែលហ្សេឡង់កំពុងតែនាំគ្នាជួបប្រជុំនៅរដ្ឋ Queensland ខាងជើង ដើម្បីធ្វើការគិតគូរពិចារណា លើវិធីផ្សេងៗក្នុងការធ្វើឲ្យស្ថានភាពថែទាំងសុខភាពនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង។ តំណាងជាង៣០០នាក់ នឹងចូលរួមនៅក្នុងអង្គសន្និសីទអប់រំដល់អ្នកមានអាជីពខាងសុខភាពនៅក្នុងក្រុង Townsville នៅក្នុងអំឡុងពេល២ថ្ងៃទៀត។ លោកបណ្ឌិតសាស្រ្ដាចារ្យ Sen Gupta ពីសកលវិទ្យាល័យ James Cook និយាយថា គេមានកង្វល់ជាច្រើននៅតាមសហគមន៍ក្នុងតំបន់ ដែលពេទ្យនៅតាមក្រុងមិនមានការប្រឈមមុខដូចពេទ្យនៅតាមទីជនបទ៕ (ប្រែសម្រួលដោយ ឃុន អាឡិច) (ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី) ការចែករំលែក: Facebook Digg ផ្សាយវត្ថុនេះ អ៊ីមេល បោះពុម្ភ
នៅអាស៊ី មានការកើត ជំងឺទឹកនោមផ្អែម ខ្ពស់ជាងគេបំផុត
0
នាទីសុខភាពរបស់វិទ្យុអូស្រ្តាលីនៅពេលនេះ ខ្ញុំបាទ យុទ្ធ ឈាង សូមជូនរបាយការណ៍មួយស្ដី ការវាយលុកដោយ ជំងឺទឹកនោមផ្អែម ប្រភេទ២នៅអាស៊ី។ បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែមត្រូវគេចាត់ថាជាជំងឺរាតត្បាតថ្មីមួយទៀតនៅតំបន់អាស៊ី។តួលេខបង្ហាញថាមានមនុស្ស ៨៩លាននាក់ មានកើត ជំងឺទឹកនោមផ្អែមប្រភេទ២។ មិនត្រឹមតែជាចំនួនច្រើននិងដ៏ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ក៏ប៉ុន្តែមួយភាគនៃធំនៃចំនួនដ៏ច្រើនលើសលប់នេះទៀត នោះ មិនបានពិនិត្យឲ្យដឹងថាខ្លួនមានជំងឺដែលពិបាកព្យាបាលឲ្យជានេះឡើយ។ បើយើងក្រឡេកមើលអត្រានៃការកើតជំងឺទឹកនោមផ្អែម នៅប្រទេសឥណ្ឌា និង ចិន ដែលស្ថិតក្នុងទ្វីបអាស៊ីដូចកម្ពុជាដែរនោះ គឺប្រទេសឥណ្ឌា មានមនុស្សកើតជំងឺទឹកនោមផ្អែមប្រភេទ២ ចំនួន៣៣លាននាក់ និង ប្រទេសចិន ២២លាននាក់។ បាទ ចំនួននេះគឺថាច្រើនជាងចំនួន ពលរដ្ឋសរុប របស់ប្រទេសកម្ពូជាសព្វថ្ងៃទៀតទៅទៀត។ មិនថាឡើយតែប្រទេសសេដ្ខកិច្ចឧស្សាហកម្មឬកសិកម្មទេ ដូចជាជប៉ុនឬកម្ពុជា មានសេចក្ដីរាយ ការណ៍មកថា សុទ្ធតែមានអត្រាខ្ពស់នៃមនុស្សកើតជំងឺទឹកនោមផ្អែម។ ប្រទេសវៀតណាមល្បីខ្ទរខ្ទារនៅក្នុងអាស៊ីអំពីការសម្បូរអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ លោកស្រីវេជ្ជបណ្ឌិត Nguyen Thy Khue ជាប្រធានសមាគម ទឹកនោមផ្អែមថ្លែងថា នៅក្នុងប្រទេសវៀតណាម មិនត្រឹមតែសម្បូរមនុស្សកើតជំងឺទឹកនោមផ្អែមប្រភេទ២ប៉ុណ្ណោះ វៀតណាមក៏ជួបប្រទះនឹងកង្វះ សមត្ថភាព ធ្វើតេសត្តមើលរោគនេះផងដែរ៖ (សំឡេង) ការទទួលទានអាហារសម្បូរជាតិខ្លាញ់ រួមជាមួយនឹងបែបបទនៃការរស់នៅដោយស្រណុកកាយពេក និយាយចំទៅ ការមិនសូវមិនបញ្ចេញកម្លាំងកាយ ឬ ញើស តែហូបអាហារច្រើននោះ […]
ជំងឺគ្រុនឈាម កំពុងផ្ទុះនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម
0
ភ្នំពេញ: មន្ត្រីកម្មវិធីជាតិកំចាត់ជំងឺគ្រុនឈាមបាននិយាយឲ្យដឺងថា ជំងឺគ្រុនឈាមឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ប៉ុន្តែជំងឺនេះបាននិងកំពុងផ្ទុះនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ទទួលបន្ទុកកម្មវិធីជាតិកំចាត់ជំងឺគ្រុនឈាម បាននិយាយឲ្យដឺងតាមទូរសព្ទ័កាលពីព្រឺកថ្ងៃអង្គារ ទី១៣ កក្កដា កន្លងមកថា ជំងឺគ្រុនឈាមបាននិងកំពុងផ្ទុះនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបានកំពុងមានការកើនទ្បើងទូទាំងប្រទេស ដោយសារមានការធ្លាក់ភ្លៀងច្រើន ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពឆ្នាំនេះមានភាពល្អប្រសើរជាងកាលពីឆ្នាំមុន ។ លោកបន្តថា ’ក្រុមមន្ត្រីកម្មវិធីជាតិបាន ចុះទៅកាន់ស្រុកព្រៃឈរ ហើយប៉ុន្តែខ្ញុំមិនទាន់ទទួលរបាយការណ៍ពីចំនួនកុមារឈឺ និងស្លាប់ក្នុងស្រុកនេះនៅទ្បើយទេ” ។ លោកវេជ្ជបណ្ឌិត ហៃ រ៉ា មន្ត្រីទទួលបន្ទុកកម្មវិធីកំចាត់ជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បាននិយាយថា ក្នុងស្រុកព្រៃឈរនាសប្តាហ៍នេះ មានករណីផ្ទុះជំងឺគ្រុនឈាមចំនួន ៨០ ករណី ដែលយើងបានរកឃើញ ។ ប៉ុន្តែមិនមានអ្នកស្លាប់ទេ ដោយសារមានការបញ្ជូនកុមារមកមន្ទីរពេទ្យទាន់ពេលវេលា ។ លោកបន្តថា ’រហូតមកទល់ពេលនេះ យើងគ្រប់គ្រងជំងឺបាន ទាំងស្រុងហើយ” ។ លោកវេជ្ជបណ្ឌិត ឈាង ស៊ីណា ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម […]
មន្ទីរពេទ្យកុមារអង្គរ នៅសៀមរាប អំពាវនាវសុំជំនួយ ពីសប្បុរសជន
0
ដោយ ហង្ស សាវយុត មន្ទីរពេទ្យកុមារអង្គររបស់អង្គការមិត្តគ្មានព្រំដែន នៅខេត្តសៀមរាប និងអាជ្ញាធរខេត្តនេះ បានអំពាវនាវរកថវិកាពីសប្បុរសជននានា ដើម្បីធ្វើវិភាគទានដល់មន្ទីរពេទ្យឲ្យបានបន្តនិរន្តរភាព ក្នុងការជួយព្យាបាលកុមារខ្មែរដោយឥតគិតថ្លៃបន្តទៀត។ មន្ត្រីសាលាខេត្តសៀមរាប ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យកុមារអង្គរនៃអង្គការមិត្តគ្មានព្រំដែន តារាចម្រៀង តារាសម្ដែងខ្មែរ និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ បានចូលរួមធ្វើពិធីរាត្រីសមោសរសិល្បៈនៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ដើម្បីស្វែងរកថវិកាពីសប្បុរសជននានា យកទៅផ្គត់ផ្គង់មន្ទីរពេទ្យសម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយកុមារខ្មែររាប់ម៉ឺននាក់ដែលត្រូវការព្យាបាលដោយមិនបង់ថ្លៃនៅថ្ងៃខាងមុខ។ លោក បៀល ហោសស៊្វត (Bill Houseworth) ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងទៅកាន់មហាជន ក្នុងរាត្រីសមោសរដើម្បីស្វែងរកថវិកាសប្បុរសធម៌ កាលពីរាត្រីថ្ងៃសៅរ៍ ១០ កក្កដា ថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ មន្ទីរពេទ្យកុមារអង្គរនៃអង្គការមិត្តគ្មានព្រំដែន បានព្យាបាលកុមារខ្មែរមកពីគ្រប់ទិសទីចំនួនរាប់សែននាក់ ដោយសកម្មភាពមនុស្សធម៌មិនយកកម្រៃ។ លោក បៀល បានមានប្រសាសន៍ទៀតថា តាមកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នឹងបន្តសកម្មភាពមនុស្សធម៌ ៥០ឆ្នាំទៅមុខទៀត ជួយព្យាបាលកុមារខ្មែរដោយឥតគិតថ្លៃ ដូច្នេះមន្ទីរពេទ្យនេះត្រូវការការជួយជ្រោមជ្រែងថវិកាពីសប្បុរសជននានា ដើម្បីបន្តនិរន្តរភាពរបស់ខ្លួន។ លោក បៀល ហោសស៊្វត មានប្រសាសន៍ដូច្នេះ ៖ “ យើងពឹងផ្អែកទាំងស្រុងចំពោះវិភាគទាន […]