Image Hosting by www.storeimg.com

អំពីខ្ញុំបាទ

ខ្ញុំបាទឈ្មោះ គង់ សុវណ្ណៈ​មានអាយុ ២១ ឆ្នាំ
សព្វថ្ងៃរស់នៅភូមិ បារាយណ៍កើត សង្កាត់ បារាយណ៍ ក្រុង ព្រៃវែង ខេត្ត ព្រៃវែង
ហើយខ្ញុំបាទកំពង់បន្តការសិក្សានៅសាកលវិទ្យាល័យជា ស៊ីមកំចាយមារ ជំនាន់ទី១៥ ជំនាញ គណនេយ្យ ឆ្នាំទី៣៕

គោលបំណង

ខ្ញុំបាទចង់បង្កើតវ៉ែបសាយជាយូរណាស់មកហើយប៉ុន្តែ ខ្ញុំមិនចេះសោះ។
ឥឡូវខ្ញុំបានជួបបងប្រុសម្នាក់ដែលចេះបង្កើតវ៉ែបសាយតាម wordpress.com
គាត់បានបង្ហាញខ្ញុំពីរបៀបបង្កើតវ៉ែបសាយនេះ។ គាត់ជាមនុស្សល្អ ដែលកម្ររនឹងជួបណាស់ គាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំប្រឹងប្រែងធ្វើការងារណាស់ បើអ្នកទាំងអស់គ្នាចង់ស្គាល់សូមបើក
វ៉ែបសាយរបស់គាត់គឺ bunleang.wordpress.com
ខ្ញុំសូមអរគុណគាត់ដែលបានជួយបង្ហាញដល់រូបខ្ញុំបាទក្នុងការបង្កើតវ៉ែបសាយនេះឡើង។
គោលបំណងរបស់ខ្ញុំដែលបង្កើតវ៉ែបសាយនេះគឺគ្រាន់តែចង់ចេះបង្កើត និងចង់
បង្ហាញអំពីអ្វីដែលខ្ញុំបាទចង់បង្ហាញដល់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ។

មតិចុងបញ្ចប់នៃសេចក្តី

ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ គ្រប់ពេលវេលា។

សូមអភ័យទោសផងចំពោះកំហុសឆ្គងដែលមានចំពោះអ្នក!
​​​​​​​​​​​សូមអរគុណ!